ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីលួច និងប៉ុនប៉ងរំលោភសេពសន្ថវៈ

នៅថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១ កម្លាំងជំនាញអធិការនគរបាលស្រុកជលគីរីបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សេង កុសលដែលប្រព្រឹត្តបទល្មើសចំនួនពីរករណី ។

ករណីទី០១÷ ល្ងាចថ្ងៃអង្គារ ទី០៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៧.៣០នាទី នៅចំណុចតាគៀតក្នុងភូមិសាស្រ្ត ភូមិកោះលត ឃុំកោះថ្កូវ ស្រុកជលគិរីខេត្តកំពង់ឆ្នាំងបង្កឡើងដោយជនសង្ស័យឈ្មោះសេង កុសល ភេទប្រុស អាយុ២៧ឆ្នាំសញ្ជាតិខ្នែររស់នៅ ភូមិបត់ត្រង់ ឃុំកោះថ្កូវស្រុកជលគិរី បណ្តាលអោយមានជនរងគ្រោះចំនួន០១នាក់មួយឈ្មោះចែម ធីម ភេទស្រីអាយុ២៣ឆ្នាំ រស់នៅភូមិកោះលត ឃុំកោះថ្កូវ ដោយជនសង្ស័យវ៉ៃជនរងគ្រោះរួចយកទូរស័ព្ទដៃជិះម៉ូតូគេចខ្លួនបាត់។

ករណី២÷ ព្រឹកថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១វេលាម៉ោង៧.៣០នាទីនៅចំណុចមេទឹកក្រាញ់ក្នុងភូមិសាស្រ្ត ភូមិកោះលត ឃុំកោះថ្កូវ ស្រុកជលគិរីបង្ករដោយជនសង្ស័យខាងលើដដែលបានទៅប៉ុនប៉ង រំលោភលើកុមារីអាយុ១២ឆ្នាំសញ្ជាតិខ្មែរ រស់នៅភូមិកោះលត ក្នុងឃុំកោះថ្កូវ ស្រុកជលគិរី មិនបានសំរេច។

បច្ចុប្បន្នកម្លាំងប៉ុស្តិ៍នគរបាលកោះថ្កូវបានសហការជាមួយកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងតាមនិតិវិធី៕