ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់បានបោកបក់មកលើផ្ទះប្រជាពលរដ្ឋនៅស្រុកស្រីសន្ធរ បណ្តាលអោយប៉ះពាល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ​ ១២​ខ្នងផ្ទះ

ខេត្ត​កំពង់​ចាម​៖ ថ្ងៃពុធ ៩ រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង​ ២១:០០​ នាទី​ មានភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់បានបោកបក់មកលើផ្ទះប្រជាពលរដ្ឋនៅឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បណ្តាលអោយប៉ះពាល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋមានចំនួន​ ១២​ ខ្នងផ្ទះ និងផ្លាក់សញ្ញាគណបក្សប្រជាជនកម្ពុជាចំនួន០១ផ្ទាំង​ ។

-​ ផ្ទះទី១​ ឈ្មោះ​ គ្រី ធី ភេទ​ ប្រុស អាយុ​ ៥៦​ ឆ្នាំ នៅភូមិកំផ្លាក់ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សង់ពីឈើ ប្រកក្បឿង ទំហំ ៧×៨ របើកដំបូលក្បឿង​ ៨១២​ សន្លឹក និងស័ង្កសី​ ០៨​ សន្លឹក (ផ្ទះខ្ពស់) ។
– ផ្ទះទី​២​ ឈ្មោះ​ ទិត្យ ធី ភេទ​ ប្រុស អាយុ​ ៤៥​ ឆ្នាំ នៅភូមិកំផ្លាក់ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សង់ពីឈើ ប្រកក្បឿង ទំហំ ៧×៨ របើកដំបូលក្បឿងស៊ីប្រូ​ ១០​ សន្លឹក (ផ្ទះខ្ពស់) ។
-​ ផ្ទះ​ ឈ្មោះ យាន ខា ភេទ​ ប្រុស អាយុ​ ៥៦​ ឆ្នាំ នៅភូមិកំផ្លាក់ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សង់ពីឈើ ប្រកក្បឿង ទំហំ ៦×៧ របើកដំបូលក្បឿង​ ២២​ សន្លឹក (ផ្ទះខ្ពស់) ។
-​ ផ្ទះឈ្មោះ ឃ្លោក ចំរើន ភេទ​ ស្រី អាយុ​ ៦៤​ ឆ្នាំ នៅភូមិកំផ្លាក់ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សង់ពីឈើ ប្រកស័ង្កសី ទំហំ ៥×៦ របើកដំបូលស័ង្កសី​ ០៨​ សន្លឹក (ផ្ទះខ្ពស់) ។
-​ ផ្លាកសញ្ញារបស់គណបក្សប្រជាជនកម្ពុជា​ (ចាស់) នៅចំណុចមុខផ្ទះឈ្មោះ​ ឡុន ខុន ភេទ​ ប្រុស អាយុ​ ៤៩ នៅភូមិកំផ្លាក់ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បណ្តាលអោយបាក់បង្គោលទ្រផ្លាក ខូចខាតទាំងស្រុង ។
-​ ផ្ទះឈ្មោះ ឌុំ ឌួន ភេទ​ ប្រុស អាយុ​ ៤៥​ ឆ្នាំ នៅភូមិបន្ទាយ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សង់ពីឈើ ប្រក់ក្បឿង ទំហំ ៧×៨ របើកក្បឿង​ ១៨០​ សន្លឹក (ផ្ទះខ្ពស់) ។
-​ ផ្ទះឈ្មោះ នីម ប៊ុន ភេទប្រុស​ អាយុ​ ៦៥​ ឆ្នាំ នៅភូមិបន្ទាយ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សង់ពីឈើ ប្រក់ក្បឿង ទំហំ ៧×៨ របើកក្បឿង​ ១២០​ សន្លឹក (ផ្ទះខ្ពស់) ។
-​ ផ្ទះឈ្មោះ វ៉ាត វន ភេទ​ ស្រី អាយុ​ ៣៥​ ឆ្នាំ នៅភូមិបន្ទាយ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សង់ពីឈើ ប្រក់ក្បឿង ទំហំ ៧×៨ របើកក្បឿង​ ១២០​ សន្លឹក (ផ្ទះខ្ពស់) ។
-​ ផ្ទះឈ្មោះ ជាតិ ធី ភេទ​ ប្រុស អាយុ​ ៣៨​ ឆ្នាំ នៅភូមិបន្ទាយ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សង់ពីឈើ ប្រក់ក្បឿង ទំហំ ៧​×៩ របើកក្បឿង​ ១០៥​ សន្លឹក (ផ្ទះខ្ពស់) ។
-​ ផ្ទះឈ្មោះ អ៊ំ ប៊ាន ភេទ​ ប្រុស អាយុ​ ៦៣​ ឆ្នាំ នៅភូមិស្យាអំពិល ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សង់ពីឈើ ប្រក់ក្បឿង ទំហំ ៦×៨ របើកក្បឿង​ ១៧៥​ សន្លឹក (ផ្ទះខ្ពស់) ។
-​ ផ្ទះឈ្មោះ មៀវ រិទ្ធ ភេទ​ ប្រុស អាយុ​ ៥៧​ ឆ្នាំ នៅភូមិស្យាអំពិល ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សង់ពីឈើ ប្រក់ក្បឿង ទំហំ ៨×៨ របើកក្បឿង​ ១៥០​ សន្លឹក (ផ្ទះខ្ពស់) ។
-​ ផ្ទះឈ្មោះ វ៉ន ស៊ាង ភេទ​ ប្រុស អាយុ​ ៣២​ ឆ្នាំ នៅភូមិស្យាអំពិល ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សង់ពីឈើ ប្រក់ក្បឿង ទំហំ ៨×៩ របើកក្បឿង​ ៧២​ សន្លឹក (ផ្ទះខ្ពស់) ។
-​ ផ្ទះឈ្មោះ ស៊ីម គឹមសួរ ភេទ​ ប្រុស អាយុ​ ៧០​ ឆ្នាំ នៅភូមិស្យាអំពិល ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សង់ពីឈើ ប្រក់សង្កសី ទំហំ ៤×៥ របើកស័ង្កសី​ ០៨​ សន្លឹក (តៀម) ។
ករណីនេះមិនបណ្តាលអោយប៉ះពាល់ដល់ជីវិតមនុស្ស និងសត្វពាហនះឡើយ ៕