រថយន្តធុនធ្ងន់មួយគ្រឿង បានវេចង្កូតឡើងលើបង្កាន់ស្ពានឬស្សីស្រុក

កណ្តាល÷ ថ្ងៃ០៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១០:៤០នាទីនៅចំណុចស្ពានឬស្សីស្រុក មានរថយន្តមួយគ្រឿងម៉ាក់KIA ប្រភេទប៉ែនដឹកដី ពណ៍ ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A.2376 បើកបរដោយឈ្មោះផល សុភស្ត័ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិ ព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរ បើកបររថយន្ត បើកបរទិសដៅ កើតទៅលិច (ស្អាងភ្នំពេញ)ពេលមកដល់ចំណុចកើតហេតុ ក៏អកស៉ឺជាមួយ រថយន្តមួយគ្រឿងទៀតមានទិសដៅផ្ទុយ ក៏គេចវេចង្កូតឡើងលើបង្កាន់ស្ពានឬស្សីស្រុក បណ្តាលអោយបាក់បង្គោលភ្លើងសូឡាមួយដើម។ ករណីនេះមិនមានការប៉ះពាល់គ្រោះថ្នាក់ដល់មនុស្ស៕