ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីរំលោភកម្មសិទ្ធិដីធ្លីអ្នកដទៃ

បាត់ដំបង៖ នៅវេលាម៉ោង ១៦ និង០០នាទីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានចុះទៅចំណុចភូមិអូររំចេកក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង និងបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ អ៊ិត ធី (ហៅអឿន) ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅក្រុមទី៩ ភូមិចម្លងរមាំងលើ ឃុំអូរសំរិល ស្រុកសំឡូត ពីបទរំលោភកម្មសិទ្ធិដីធ្លីអ្នកដទៃ ដោយយកគ្រឿងចក្រឈូសឆាយដីគ្មានការអនុញ្ញាតិរបស់ម្ចាស់ឈ្មោះ ទិត្យ ឆេង ភេទស្រី អាយុ ៤៦ឆ្នាំ រស់នៅភូមិ៥ សង្កាត់បឹងត្របែក ខណ្ឌចំការមនរាជធានីភ្នំពេញ និងបានដកហូត អេស្កាវ៉ាទ័រ០១ គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងតាមនីតិវិធី៕