ប្រុសស្រី ០៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន

នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ឆ្នាំ២០២១កម្លាំងជំនាញគ្រឿងញៀនស្រុកទឹកផុស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលខ្ពស់ និងកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកវរសេនីយ៍ទោ ឃឹម សុផាត នាយរងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានធ្វើការបង្រ្កាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មួយករណីបានឃាត់ខ្លួនមុខសញ្ញាចំនួន ០៤នាក់÷

១-ឈ្មោះស៊ីម រី ភេទស្រី អាយុ ៤០ ឆ្នាំ រស់នៅ ភូមិរលុង ឃំុទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

២-ឈ្មោះសួស ស៊ីម ភេទប្រុស អាយុ ៤៤ ឆ្នាំ រស់នៅ ភូមិរលុង ឃំុទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

៣-ឈ្មោះសាន រៀម ភេទស្រី អាយុ ២២ ឆ្នាំ រស់នៅភូមិរលុង ឃំុទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

៤-ឈ្មោះអ៊ូ ដារា ភេទប្រុស អាយុ ៣០ ឆ្នាំ រស់នៅភូមិរលុង ឃំុទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ដកហូតវត្ថុតាង មានថ្នាំញៀន ចំនួន ០៨ កញ្ចប់តូច កាំភ្លើងខ្យល់មួយដើម ទូរស័ព្ទដៃ ចំនួន០២គ្រឿង ឧបករណ៍វេចខ្ចប់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញក៍សាងសំណុំរឿងតាមនិតិវិធី៕