​ភ្លៀងលាយខ្យល់កន្ត្រាក់កើតឡើង បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋសរុបចំនួន ៤២​ខ្នង

ខេត្ត​បាត់ដំបង​៖ ថ្ងៃសុក្រ ១១រោច ខែ ពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី ០៧ ខែឧសភា គ.ស ២០២១ កាលពីថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅក្នុងខេត្តបាត់ដំបង មានករណី​ភ្លៀងលាយខ្យល់កន្ត្រាក់កើតឡើងចំនួន០១លើក បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋសរុបចំនួន ៤២​ខ្នង និងខូចខាតរោងម៉ាស៊ីន ០១​ ខ្នង លើ ០៥ស្រុក រួមមាន៖

ស្រុករុក្ខគិរី ខូចខាតចំនួន ៣១​ ខ្នង លើ ០៤ឃុំ៖

-​ ឃុំស្តុកប្រវឹកៈ ខូចខាតចំនួន ១០​ ខ្នង​ (​ របើកដំបូល ០៩ខ្នង និងរលំទាំងស្រុង ០១ខ្នង​ )​ ។

-​ ឃុំព្រែកជីកៈ ខូចខាតចំនួន ០៥​ខ្នង​ ។

-​ ឃុំព្រៃត្រឡាចៈ ខូចខាតចំនួន ០៧ខ្នង និងខូចខាតរោងម៉ាស៊ីនទាំងស្រុង០១ខ្នង​ ។

-​ ឃុំបាសាក់ៈ ខូចខាតចំនួន ០៨ខ្នង​ ។​

ស្រុកឯកភ្នំ ខូចខាតចំនួន​ ០៣ខ្នង​ ។

ស្រុកគាស់ក្រឡ ខូចខាតចំនួន​ ០៦ខ្នង លើ ០២ឃុំ៖

-​ ឃុំឆ្នាល់មាន់ ខូចខាតចំនួន ០៥ខ្នង​ ។

-​ ឃុំព្រះផុស ខូចខាត ០១ខ្នង​ ។

ស្រុកសំឡូត ខូចខាតផ្ទះចំនួន​ ០២ខ្នង និងដួលដំណាំធូរ៉េន ព្រមទាំងធ្លាក់ផ្លែធូរ៉េនអស់ប្រហែល ០២​តោន​ ។

ស្រុកថ្មគោល ខូចខាតផ្ទះចំនួន ០១ខ្នង ខូចខាតស័ង្កសីចំនួន ២០សន្លឹក​ ។