ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីលួចទូរស័ព្ទដៃ

នៅថ្ងៃទី០៦​ ខែឧសភា​ ឆ្នាំ២០២១ វេលាម៉ោង១៖៣០នាទី កម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្ដិ៍នគរបាលបឹងកេងកងទី១ បានធ្វើការឃាត់ជនសង្ស័យចំនួន០២នាក់ ពីបទលួច (ទូរស័ព្ទ០១គ្រឿង) នៅចំណុច ផ្ទះលេខ១៨៥ ផ្លូវ៦៣កែង៣០២ ភូមិ២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ជនសង្ស័យ០២នាក់÷

១- ឈ្មោះ អ៊ុយ លីណា ភេទប្រុស ជនជាតិខ្មែរ អាយុ១៧ឆ្នាំ មានទីលំនៅ ដេករបងវត្តកោះ ខាងជើងផ្លូវ១៥៨ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ. មុខរបររើសអេតចាយ។ (ប្រើប្រាស់គ្រឿងញៀន)។

២-ឈ្មោះ សុ ចិត្ត ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅដេករបងវត្តកោះ ខាងជើងផ្លូវ១៥៨ សង្កាត់ ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ រើសអេតចាយ (ប្រើប្រាស់គ្រឿងញៀន)។

វត្ថតាងដកហូត÷

១-ទូរស័ព្ទដៃ០១គ្រឿងម៉ាកIPhone 7

២-កង់០១ គ្រឿង ។

-ចំពោះទូរស័ព្ទម៉ាកIPhone 7 លេខសុីម០៧០៩០៩១៥០ សមត្ថកិច្ចយើងបានប្រគល់ អោយជនរងគ្រោះវិញ តាមពាក្យស្នើសុំ។

ជនរងគ្រោះ​ឈ្មោះ​ ណាវី ពិសី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជា0តិខ្មែរ មុខរបរ សន្តិសុខឯកជន ប៊ីសែនផាលេស។

ដំណើររឿងហេតុ÷​ នៅថ្ងៃទី០៦.០៥.២០២១វេលាម៉ោង១៤៖៣០នាទីជនសង្ស័យ២នាក់ជិះកង់ ០១គ្រឿង ឌុបគ្នាមកដល់នៅចំណុច ផ្ទះលេខ១៨៥ ផ្លូវ៦៣កែង៣០២ ភូមិ២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង (កន្លែងកើតហេតុ) បានធ្វើសម្មកភាពលួចទូរស័ព្ទជនរងគ្រោះ ដែលបានដាក់សាកថ្មលើម៉ាសុីនត្រជាក់បានសម្រេច បំរ៉ុងគេចត្រូវបានជនរងគ្រោះឃើញស្រែកចោរៗ ហើយដេញតាម រួចក៏ជួបកំលាំងល្បាតនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកេងកងទី១ បានធ្វើការឃាត់ខ្លួន រួមនិងវត្ថុតាង នាំមកទីស្នាក់ការប៉ុស្តិ៍ដើម្បីសាកសួរតែម្ដង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងកង់០១គ្រឿងឃាត់នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីសាកសួរបន្ដ និងកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕