ឃាត់ខ្លួនអនុសេនីយ៍ឯកម្នាក់ ពាក់ព័ន្ធនិងការលក់បណ្ណចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩

រាជធានីភ្នំពេញ÷ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ កម្លាំងមូលដ្ធានអហខណ្ឌពោធិសែនជ័យបានទទួលជនសង្ស័យម្នាក់ពីប៉ុស្ត៍នគបាលរដ្ធបាលសង្កាត់កាកាប២ ពាក់ពន្ធ័ករណីលក់បណ្ណ័ចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ជនសង្ស័យឈ្មោះ ខ្លេង ស៊ុនថេង ឋានះអនុសេនីយ៍ឯក អង្គភាព កងកិត្តយស៍អង្គភាពត្រែទ័ព។ សម្ភារះដកហូត÷

1.អាវុធខ្លីមួយដើមម៉ាកK54ចំនួន01ដើម គ្រាប់ចំនួន 08 គ្រាប់ បង់ចំនួន01

2.ម៉ូតូមួយគ្រឿងម៉ាកសង់សេ125គំរូឆ្នាំ2016 ស្លាកលេខ1GJ1849

3.លុយខ្មែរ1529000៛ និងលុយដុល្លា115$

4.ទូរសព្ទចំនួន2គ្រឿង

5.អត្តសញ្ញាណបណ្ណ័យោធា1សន្លឺក

6.បណ្ណ័សំគាល់អាវុធខ្លី01សន្លឹក

7.លិខិតបញ្ជាបេសកកម្ម02សន្លឹក

8.អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ01សន្លឹក

9.បណ្ណចាក់វ៉ាកសាំងកូវិត19ចំនួន5ច្បាប់

ជនសង្សយ័បានសារភាពថាបានលក់បណ្ណចាក់វ៉ាកសាំងនេះ រយះពេល2ថ្ងៃមកហើយដោយលក់ក្នុង3សន្លឹកតម្លៃ25000៛ ហើយបណ្ណនេះខ្លួនបានមកពីមនុស្សម្នាក់មិនស្គល់ឈ្មោះដែលប្រគល់អោយខ្លួននៅចំនុចមុខវត្តតាំងក៌សាង។

បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅអហភពដើម្បីបន្តនិតិវិធី៕