ហាងលក់ឧបករណ៍អេឡិចត្រូនិចមួយកន្លែង នៅខណ្ឌពោធិ៍​សែនជ័យ រងការខូចខាតក្នុងហេតុការណ៍គ្រោះអគ្គីភ័យ

រាជធានីភ្នំពេញ÷ ករណីអគ្គិភ័យដែលឆាបឆេះផ្ទះ​ មួយកន្លែង​​ កាលពីនៅវេលាម៉ោង ៥និង៣០នាទីព្រឹក ថៃ្ង​សៅរ៍​​​​ ១២រោច​ ខែពិសាខ​ ឆ្នាំឆ្លូវ ត្រីស័ក ព.ស​ ២៥៦៥ ត្រូវនឹងថ្ងៃទី០៨​ ខែឧសភា​ ឆ្នាំ២០២១ ដែលស្ថិតនៅ​ចំណុចផ្លូវបេតុង ភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍​សែនជ័យ​​ រាជធានីភ្នំពេញ។​ ម្ចាស់ឈ្មោះ​ អោង​ លក្ខណារី​ ភេទស្រី អាយុ​ ​៤០ឆ្នាំ​​។ មុខរបរ​អាជីវករលក់ឧបករណ៍អេឡិចត្រូនិច មូលហេតុ ឆ្លងចរន្តអគ្គិសនី។

-​ ប្រភេទ​សំណង់​ :​ ថ្មបេតុង (ទំហំ​ ៤ម៉ែត្រ​​ x​ ១៦ម៉ែត្រ​)​

– ខូចខាតសំភារៈ​ ឆេះសម្ភារៈ​គ្រឿងអេឡិចត្រូនិចអស់ទាំងស្រុង និងពុំបណ្តាលអោយរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ

-​ រថយន្តការិយា​ល័យ​អគ្គិភ័យ​ : ចំនួន ៥គ្រឿង​ ប្រើប្រាស់ទឹក​ ប្រេីប្រាស់ទឹកអស់ចំនួ​ន​ ១ឡាន​ ស្មេីរនឹង​ ​៤ម៉ែត្រ​គូប​

ពន្លត់ចប់នៅវេលាម៉ោង ៦និង០០នាទីព្រឹក​ នាថ្ងៃខែឆ្នាំដដែរ៕