ផ្ទះទុកចោមួយកន្លែងនៅស្រុកសាលាក្រៅ ត្រូវអគ្គីភ័យលេបត្របាក់អស់

ខេត្ត​ប៉ៃលិន​៖ នៅវេលាម៉ោង ១៩:៤០ នាទីយប់ ថ្ងៃសុក្ រ១១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២១ មានករណីគ្រោះអគ្គិភ័យបានកើតឡើង ចំនួន ០១ លើក​ (ករណីឆេះផ្ទះមួយខ្នង់ទុកចោល)​ ដែលស្ថិតនៅ ភូមិលាវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន​ ។ ម្ចាស់ផ្ទះឈ្មាះ ចេង លី ភេទ​ ប្រុស អាយុ ៥៥ ឆ្នាំ រស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន​ ។ ការខូចខាត៖

-​ ផ្ទះមួយខ្នងទំហំ ៥mX៦m ជញ្ជាំងក្តា ប្រក់ស័ង្គសី ខូចខាតទាំងស្រុង​ ។

កម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០២ គ្រឿង សហកាជាមួយកម្លាំងអធិការស្រុក និងកម្លាំងប៉ុស្តិ៍ចេញអន្តរាគមន៍ជួយពន្លត់ ហើយរលត់ទាំងស្រុងនៅវេលាម៉ោង២០:៤០នាទី ៕

កម្លាំង​បានចេញអន្តរាគមន៍ជួយសង្គ្រោះនេះប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត​ ៕