ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុច្រានចោលការបង្ហោះចែកចាយនៃគណនេយ្យហ្វេសប៊ុកមួយចំនួន

ខេត្តព្រះសីហនុ៖ ថ្មីៗនេះមានការបង្ហោះចែកចាយតៗគ្នាថា “ ប្រជាពលរដ្ឋប្រមាណ 60 គ្រួសាររស់នៅតំបន់អូត្រេះ និងភូមិគគីរឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ(ម្តុំវត្តអូរត្រេះ) កំពុងខ្វះ ខាត ស្បៀងជាខ្លាំង​ខណះ Lockdown ជា​ច្រើន​កន្លែង​ធ្វើអោយពួកគាត់មិនមានការងារធ្វើ មិនមានចំណូល គ្រួសារខ្លះមានសមាជិក៧ ទៅ ៨នាក់។​ ពួកគាត់បានដើររើសផ្សិតតាមព្រៃទទួលទានទាំងគ្មានពងទា លាយជាមួយ ខ្លះពុល និងផ្សិតទៀត។ ​ក្នុងចំណោម៦០គ្រួសារនោះមាន២០នាក់វិជ្ជមានCovid 19 និងសុំសប្បុរសជនជួយពួកគាត់តាមរយះ(ABA 087989292 CHHEN SREYLEAk)។ “

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមបញ្ជាក់ថា៖ប្រជាពលរដ្ឋនៅតំបន់ខាង​លើពិតជាមានការខ្វះខាតពិតប្រាកដនិងមានចំនួនដូចការរៀបរាប់ពិតប្រាកដមែន ប៉ុន្តែពុំមានចុះបញ្ជីស្នាក់នៅក្នុងមូលដ្ឋានទេ (រស់នៅចាប់​ដីរដ្ឋធ្វើផ្ទះ-ខ្ទម) ហើយពុំមានករណីពុលផ្សិតទេ និងពុំមានករណីវិជ្ជមាន Covid19 ចំនួន២០នាក់ដែរ ចំពោះ (ABA087989292 CHHEN SREYLEAK)​ គឺABA របស់ស្រីប្រធានអង្គការម្លប់តាប៉ាងតែប៉ុណ្ណោះ។

អាស្រ័យហេតុនេះសូមអោយបងប្អូនជនរួមជាតិជ្រាបជាព័ត៍មាន៕