រថយន្តធុនធ្ងន់ពីរគ្រឿង ប្រលះគ្នាលើបណ្តោយផ្លូវជាតិលេខ០៣ និងមិនបណ្តាលឲ្យអ្នកបើកបរងរបួស

ស្រុកកណ្ដាលស្ទឹង៖ ថ្ងៃអាទិត្យ ១៣រោចខែ ពិសាខ ឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ០៩ខែឧសភាឆ្នាំ ២០២១។ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត ១លើក (តែមិនមានការរងរបួសដល់មនុស្សទេ ខូចខាតតែរថយន្តទាំងសងខាង) ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតហេតុវេលាម៉ោង ១៣ និង ៤៥នាទីថ្ងៃទី ០៨ ខែឧសភាឆ្នាំ ២០២១ នៅលើបណ្ដោយផ្លូវជាតិលេខ ៣ ចន្លោះគីឡូម៉ែត្រ ៣០-៣១ ភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ក្រោយពេលកើតហេតុ តំណាងភាគីរថយន្តទាំងសងខាង បានធ្វើការសម្របសម្រួលគ្នា សុំបញ្ចប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍។

ខាងលើនេះ ដោយបានឯកភាពគ្នាបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ ដោយពុំមានការពាក់ព័ន្ធជាមួយនឹងសមត្ថកិច្ចឡើយ ការព្រមព្រៀងគ្នានេះ គឺមិនមានការបង្ខិតបង្ខំពីសមត្ថកិច្ច ឬ ជនណាម្នាក់ឡើយ។

ដោយមានការឯកភាពគ្នារវាងភាគីទាំងសងខាង សមត្ថកិច្ចជំនាញចរាចរណ៍ សហការជាមួយប៉ុស្តិ៍រដ្ឋបាលត្រពាំងវែង បានធ្វើកំណត់ហេតុ កិច្ចព្រមព្រៀង និងកិច្ចសន្យារវាងភាគីទាំងសងខាង បញ្ចប់រឿងជូនដល់ភាគីទាំងសងខាង ដែលជាម្ចាស់រថយន្ត ដើម្បីបញ្ចប់រឿងគ្រោះថ្នាក់ចរាចរណ៍ខាងលើ និង ឈប់ប្ដឹងផ្ដល់គ្នាបន្ដទៀតទៅថ្ងៃក្រោយ៕