កុមារីអាយុម្នាក់ យកភ្លើងដុតស្រមោចនៅជញ្ជាំងផ្ទះ បណ្តាលឲ្យឆេះផ្ទះអស់រលីង

នៅវេលាម៉ោង ៨ :១០នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ មានករណី អគ្គីយភ្លើងឆេះផ្ទះមួយខ្នង(ឆេះទាំងស្រុង) មានទទឹង០៤ម៉ែត្រ បណ្តោយ ០៥ម៉ែត្រធ្វើពីឈើប្រក់ស្បូវ ស្ថិតនៅភូមិរំចេកលិច ឃុំស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ។ មូលហេតុបណ្តាលមកពី ឪពុកម្តាយមិននៅផ្ទះកូនស្រី អាយុ៧ឆ្នាំ បានយកភ្លើងដុតស្រមោចនៅជញ្ជាំងផ្ទះស្បូវបណ្តាលអោយឆេះម្ចាស់ ផ្ទះឈ្មោះម៉ុន បញ្ញា ភេទប្រុស អាយុ៣៥ឆ្នាំ និងប្រពន្ធឈ្មោះ អ៊ុន សុភស់ អាយុ២៩ឆ្នាំ មុខរបរធ្វើស្រែនៅភូមិឃំុខាងលើ។ សម្ភារៈខូចខាតរួមមាន÷

– ប្រាក់ខែ្មរចំនួន១លានរៀល

– វិទ្យុទាក់ទង០១គ្រឿង

– អាគុយ០១ ផ្ទាំងសូឡា០១

ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។