ករណីអគ្គិភ័យកើតឡើងឆេះផ្សារ បណ្តាលឲ្យខូចខាតតូបលក់គ្រឿង​បន្លាស់ម៉ូតូចំនួន​ ១២​តូប

ខេត្ត​កណ្ដាល​៖ ថ្ងៃច័ន្ទ ១៤ រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង​ ០៩:៣០​ នាទី នៅចំណុចផ្សារតាខ្មៅ ស្ថិតក្នង​ ភូមិ-សង្កាត់តាខ្មៅ មានករណីអគ្គិភ័យកើតឡើងឆេះផ្សារបណ្តាលឲ្យខូចខាតតូបលក់គ្រឿង​បន្លាស់ម៉ូតូចំនួន​ ១២​តូប តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សឡើយ​ ។ មូលហេតុបណ្ដាល​មកពីការផ្សារដែករបស់ជាងផ្សារដំបូលធ្លាក់មកត្រូវប៉ាតង់កៅស៊ូនិងសំបកកង់ម៉ូតូនៅខាងក្រោម ហើយរាលដាលឆេះតែម្តង​ ។

ក្នុងករណីនេះកង​កម្លាំង​យើងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន​ ០៨​ គ្រឿង​ រួម​មាន​៖

-​ រថយន្តស្នងការ​ខេត្ត​ចំនួន​ ០៣​ គ្រឿង

-​ រថយន្តរបស់នាយកដ្ឋាន​បង្ការ​ពន្លត់​អគ្គិភ័យ​ ០៣​ គ្រឿង

-​ រថយន្តបញ្ជាការដ្ឋានអង្គរក្ស​ ០២​ គ្រឿង ប្រើប្រាស់ទឹក​ចំនួន​ ១៦​ រថយន្ត រហូតដល់ម៉ោង​ ១០:៣០​ នាទី ទើបរលត់ជាស្ថាពរ​ ៕