មនុស្ស ០៥នាក់ ផ្ទះមួយខ្នង ត្រូវអគ្គីភ័យលេបត្របាក់

នៅថ្ងៃអាទិត្យ ទី០៩ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង ៨:៤៥ នាទីយប់នៅចំណុច អ្នកតារាជ ស្ថិតក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងកើតមានករណីអគ្គីភ័យបណ្ដាលឲ្យឆេះផ្ទះមួយខ្នងទំហំ០៧ម៉ែត្រ គុណ ១២ ម៉ែត្រសង់ពីដែកបាំងនិងប្រក់ស័ង្កសី ម្ចាស់ផ្ទះឈ្មោះ នន់ សារ៉េត ភេទប្រុសអាយុ៣៩ឆ្នាំ ជនជាតិខ្មែររស់នៅភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

ក្នុងករណីគ្រោះថ្នាក់អគ្គិភ័យនេះបណ្តាលឲ្យស្លាប់មនុស្សចំនួន ០៥នាក់ ស្រី០១នាក់ត្រូវជាប្រពន្ធ និង កូន សម្ភារៈប្រើប្រាស់និងផ្ទះឆេះអស់ទាំងស្រុង ។ មូលហេតុ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីនៅក្នុងផ្ទះ ។

ក្នុងករណីកិច្ចប្រតិបត្តិការនេះរថយន្តអគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកបរិបូណ៌បានចេញអន្តរាគមន៍បាញ់ពន្លត់ប្រើប្រាស់ទឹកអស់ ចំនួន០៣រថយន្តទើបរលត់អស់ទាំងស្រុង ៕