អ្នកញៀនល្បែង ០៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងដកហូតវត្ថុតាងមួយចំនួន

ករណីបង្រ្កាបល្បែងសុីសងខុសច្បាប់ (បញ្ជល់សត្វមាន់) កើតហេតុថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១១ និង ៤០នាទី នៅចំណុចដីវាល ភូមិត្រពាំងទ្រា ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនសង្ស័យចំនួន ០៣នាក់÷

១.ឈ្មោះ គិត គឹមយី ភេទប្រុសអាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ផាស់ស្អាប់ នៅភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្ដាល (ជាម្ចាស់ផ្ទះទទួលផ្ញើម៉ូតូ ឃាត់ខ្លួន)។

២.ឈ្មោះ ផាត ពៅ ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្ដាល (ជាម្ចាស់ផ្ទះទទួលផ្ញើម៉ូតូ ឃាត់ខ្លួន)។

៣.ឈ្មោះ ឡេង ជីវុន ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (ជាអ្នកលេងបញ្ជល់សត្វមាន់ ឃាត់ខ្លួន)។ វត្ថុតាងចាប់យករួមមាន៖

១-សត្វមាន់ឈ្មោលចំនួន០១ ក្បាល ។

២-ជញ្ជីងសម្រាប់ថ្លឹងសត្វមាន់ចំនួន០១គ្រឿង

៣-ម៉ូតូចំនួន០៦គ្រឿងក្នុងនោះមាន៖

-ម៉ូតូម៉ាកហ្សូម័រ ពណ៌ក្រហម ពាក់ផ្លាក់លេខ ភ្នំពេញ 1GT-8647 លេខតួ5111797 លេខម៉ាស៊ីន3111797 ។

-ម៉ូតូម៉ាកសង់C125 ផលិតឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ផ្លាក់លេខ កំពង់ស្ពឺ 1D-8130 លេខតួនឹងលេខម៉ាស៊ីន 4811680 ។

-ម៉ូតូម៉ាកសង់C125 ផលិតឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ផ្លាក់លេខ ភ្នំពេញ1CN-6451 លេខតួនឹងលេខម៉ាស៊ីន 9169598 ។

-ម៉ូតូម៉ាកសង់C125 ផលិតឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ផ្លាក់លេខ ភ្នំពេញ1FZ-9831 លេខតួនឹងលេខម៉ាស៊ីន 9634449 ។

-ម៉ូតូម៉ាកអឹមស្លាស់ ផលិតឆ្នាំ២០១៧ ពណ៌ស ខ្មៅ ចំនួន០១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1IK-1052 លេខតួ75284 និងលេខម៉ាស៊ីន33015 ។

-ម៉ូតូម៉ាកសង់C125 ផលិតឆ្នាំ២០០៥ ពណ៌ខ្មៅ ពាក់ផ្លាក់លេខ ព្រះសីហនុ1C-8828 លេខតួនឹងលេខម៉ាស៊ីន 8069424 ។

សភាពនៃរឿងហេតុ :នៅមុនពេលកើតហេតុកម្លាំងប៉ុស្ដិ៍នគរបាលបែកចាន បានទទួលព័ត៌មានពីប្រជាពលរដ្ឋ បានរាយការណ៍ប្រាប់ថានៅទីតាំងកើតហេតុខាងលើមានលេងល្បែងសុីសងខុសច្បាប់ (បញ្ជល់សត្វមាន់) ភ្លាមនោះកម្លាំងប៉ុស្ដិ៍បែកចាន សហការណ៍ជាមួយកម្លាំងជំនាញស្រុក បានចុះទៅដល់កន្លែងកើតហេតុ ហើយដកហូតវត្ថុតាងមួយចំនួនដូចខាងលើខាងលើ។

តាមការបំភ្លឺរបស់ឈ្មោះគិត គឹមយី បានបំភ្លឺថានៅវេលាម៉ោងប្រហែលប្រាំបួនព្រឹក មានបក្ខពួកមួយក្រុមបានជិះម៉ូតូមកដល់ផ្ទះរបស់ខ្លួននិងបានដាក់ផ្ញើម៉ូតូចំនួន០៥គ្រឿង ហើយក៏នាំគ្នាដើរទៅទិសខាងលិចជាកន្លែងលេងបញ្ជល់សត្វមាន់នៅក្រោមដើមពោធិ៍ក្នុងដីវាលខាងលិចភូមិត្រពាំងទ្រាឃុំបែកចាន។ ចំពោះម៉ូតូដែលខ្លួនទទួលផ្ញើនោះក្នុងមួយគ្រឿងទទួលបានប្រាក់ចាប់ពី ១០០០រៀល ទៅ ២០០០រៀល។

តាមចម្លើយសារភាពរបស់ឈ្មោះផាត ពៅ បានសារភាពថា នៅវេលាម៉ោងប្រហែលប្រាំបួនព្រឹក មានមនុស្សម្នាក់បានជិះម៉ូតូមកដល់ផ្ទះរបស់ខ្លួននិងបានដាក់ផ្ញើម៉ូតូ០១គ្រឿងដោយសន្យាថាឲ្យថ្លៃផ្ញើ ហើយក៏នាំគ្នាដើរទៅកន្លែងលេងបញ្ជល់សត្វមាន់នៅក្រោមដើមពោធិ៍ក្នុងដីវាលខាងលិចភូមិត្រពាំងទ្រាឃុំបែកចាន។ ហើយកន្លងមកខ្លួនធ្លាប់ទទួលផ្ញើម៉ូតូ ក្នុងមួយគ្រឿងបានប្រាក់ពី ២០០០រៀល ទៅ ៥០០០រៀល។

តាមចម្លើយសារភាពរបស់ឈ្មោះឡេង ជីវុន បានសារភាពថា នៅវេលាម៉ោងប្រហែលប្រាំបួននឹងសាមសិបនាទីព្រឹក ខ្លួនដឹងថាមានគេលេងជល់មាន់នៅក្រោមដើមពោធិ៍ខាងលិចភូមិត្រពាំងទ្រា ឃុំបែកចាន ហើយខ្លួនក៏ជិះម៉ូតូទៅដាក់ផ្ញើនៅផ្ទះរបស់ឈ្មោះគិត គឹមយី ហើយក៏ដើរទៅមើលគេលេងជល់មាន់នៅចំណុចកើតហេតុ ។

ចំពោះករណីខាងលើកម្លាំងជំនាញកំពុងស្រាវជ្រាវបន្តតាមនីតិវិធី៕