កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីកាន់អាវុធខុសច្បាប

កំពង់ស្ពឺ៖ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានសហការជាមួយកម្លាំង អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ស្នាក់ការចំបក់ ដោយទទួលបានបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ជូសារុន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ។

ជាក់ស្តែងកម្លាំងបានសហការឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ ជួន ជាង ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិអង្រ្កង ឃុំត្រពាំងជោ ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីកាន់កាប់ ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ក្នុងនោះបានដកហូតវត្ថុតាងមាន ៖ អាវុធAK47 ០១ដើម លេខ1967 3A2680 , បង់០១ និងគ្រាប់ចំនួន ៥៨គ្រាប់ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងតាមនីតិវិធី៕