លួចយកម៉ូតូពីស្រុកថ្មគោល​ តែត្រូវសម្ថកិច្ចក្របួចបាននៅស្រុកបវេល​ ខេត្តបាត់​ដំបង​ក្រោយកេីតហេតុតែប៉ុន្មានម៉ោងប៉ុណ្ណោះ

នៅព្រឹកថ្ងៃទី១០ ខែ​ ឧសភា​ ឆ្នាំ​ ២០២១ វេលា​ម៉ោង​១៣និង០០ នាទីនៅក្រុមទី០៧ ភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល មានការភ្ញាក់ផ្អេីល​មួយ​ ដោយសារ​ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ​ បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រី​មសេ១២៥ស៊េរី២០១៦​ពណ៌​ខ្មៅពាក់ស្លាកលេខបាត់ដំបង 1X-0161​ជារបស់ជនរងគ្រោះឈ្មោះ ហន តុញ ភេទប្រុសអាយុ៣៩​ឆ្នាំ​រស់នៅ​ភូមិថ្មីឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់​ដំបង។

ក្រោយកេីតហេតុជនរងគ្រោះបានរាយការណ៍​ដល់សមត្ថកិច្ចនគរបាល​ពីករណីខាងលេីនេះ​ ហេីយ​ លោកវរសេនីយ៍ឯក​ ផង់​ សុភាព​ អធិការនគរ​បាលស្រុក​ថ្មគោល​បានរាយការណ៍ជូនលោ​ក​ ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃ​ស្នង​ការដ្ឋាននគរ​បាលខេត្តបាត់​ដំបង​ ដេីម្បីជូនជ្រាបនិងឆ្លងតាម​យោបល់ណែនាំរបស់លោកឧត្តមសេនី​យ៍​ទោ​ សាត​ គឹមសាន​ រួមទាំងយោបល់របស់លោកវរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងទទួលផែននគរបាលព្រហ្មទ័ណ្ឌ​ កម្លាំងជំនាញ​របស់អធិការដ្ឋាននគរបាលស្រុក​ សហការជា​មួយ​កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្សាយត្រែង ប៉ុស្តិ៍រូងជ្រៃរួមនិងកម្លាំងជំនាញនៃអធិការដ្ឋាននគរ​បាលស្រុកបវេលផង​ បានធ្វើការស្រាវជ្រាវ​និង​ឈានដល់ការ បង្ក្រាបឃាត់ខ្លួនបានជនសង្ស័​យ០១នាក់ឈ្មោះ ឆាយ ឆេត ភេទប្រុសអាយុ​២៦​ឆ្នាំរស់នៅ​ភូមិស្លខ្លាញ់ ឃុំបវេល ស្រុកបវេល នៅ​ ចំណុចវាលក្រឡ ស្ថិតក្នុងភូមិបវេល២ ឃុំបវេលស្រុកបវេល ក្នុងខណៈដែលជនសង័្ស​យ​យកម៉ូតូដែលលួចបានទៅលាក់ទុកនៅមូល​ដ្ឋាននោះ។សមត្ថកិច្ចដកហូតបានសម្ភារៈវត្ថុតាងមាន៖

ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ស៊េរី ២០១៦ ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង1X-0161​លេខ​តួ និងលេខម៉ាស៊ីន ND125ME9577​611​ជារបស់ជនរងគ្រោះខាងលេី។

ពេលនេះសមត្ថកិច្ចបានប្រគល់ម៉ូតូជូនេះនរងគ្រោះវិញ​ ហេីយជនសង័្សយកំពុងរៀបចំ​សំ​ណុំរឿងបញ្ជូនមកការិយាល័យជំនាញដេីម្បីចាត់ការ​បន្តតាមនីតិវិធី៕