ជនសង័្សយបង្កហិង្សាដោយចេតនាមានអាវុធ ចំនួន០៣នាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការ

ខេត្តបាត់ដំបង÷ កាលពីថ្ងៃចន្ទ ទី​ ១០​ ខែ​ ឧសភា​ ឆ្នាំ​២០២១​ នៅក្នុងក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ដោយអនុវត្តតាមបទ​បញ្ជារបស់​លោកឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នង​ការ​នគរបាលខេត្តបា​ត់​ដំបង​ ក៏ដូចជា​យោបល់របស់លោក​វរសេនី​យ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែនការងារ​នគរ​បាល​ព្រហ្មទណ្ឌ​ លោកវរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្រ្កាប រួមជាមួយកម្លាំងការិយាល័យជំ​នាញឃាត់ខ្លួនមុខ​សញ្ញាជាជនសង័្សយ ចំនួ​ន​០៣នាក់​ ទាក់ទង​ ករ​ណីហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់​ទោស​(​គប់​​ដោយ​ដុំ​ថ្ម​ និង​ពូថៅ​)​ មកកាន់ស្នងការដ្ឋានន​គរ​បាលខេត្តបាត់ដំបងដេីម្បីធ្វេីការសាក​សួរស្រាវជ្រាវ។

មុខសញ្ញាជាជនសង័្សយទាំង០៣នាក់នោះរួមមានឈ្មោះដូចខាក្រោម:

១-ឈ្មោះ​ ចាន់​ ប៊ុន​ធឿន​ ហៅ​ លីន​ ភេទប្រុស​ អាយុ​២២​ ឆ្នាំ​ មានទីលំនៅ​ភូមិ​សូភី​១​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។

២-ឈ្មោះ​ ឡេ​ ឡេង​ ហៅ​ ឡុង​ ភេទប្រុស​ អាយុ​១៨​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រែកនរិន្ទ​ ឃុំ​ព្រែកនរិន្ទ​ ស្រុក​ឯកភ្នំ​ ខេត្តបាត់ដំបង​ ។

៣-ឈ្មោះ​ ឈុំ​ សម្បត្តិ​ ហៅ​ បាត់​ ភេទប្រុស​ អាយុ​១៩​ ឆ្នាំ​ មានទីលំនៅ​ភូមិ​កំពង់ក្របី​ សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​។ វត្ថុតាង​ដកហូត​មាន​ ៖​

-​ពូថៅ​ដង​ឈេី​ ប្រវែង​ ៤៥​ សង់ទីម៉ែត្រ​ ចំនួន០១។

សូមជម្រាបជូនថា​ កាល​ពី​ថ្ងៃទី​៨​ ខែ​ ឧសភា​ ឆ្នាំ​២០២១​ វេលាម៉ោង​ ១២និង៥២​នាទី​ មានករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់​ទោស​(​គប់​ដោយ​ដុំ​ថ្ម​ និង​ពូថៅ​)​មួយបានកេីតឡេីងនៅ​ចំ​ណុ​ច​ ភូមិ​តាកុក​ ឃុំ​នរា​ ស្រុក​សង្កែ​ ខេត្ត​បាត់​ដំបង​ ​ដែលសកម្មភាពនេះបង្កដោយក្រុមជនសង័្សយខាងលេី​ ទៅលេីជនរងគ្រោះ​ឈ្មោះ​ សុខ​ សីហា​ ភេទប្រុស​ អាយុ​ ១៦​ ឆ្នាំ​ មានទីលំ​នៅ​ភូមិ​ឡឥដ្ឋ​ សង្កាត់​ ព្រែកព្រះស្តេច​ ក្រុង​បាត់​ដំបង​ ខេត្តបាត់​ដំបង​ ។

ក្រោយកេីតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ចនគរបាល​ ហេីយពេលទទួលពាក្យបណ្តឹ​ង​និងធ្វេីការស្រាវជ្រាវរួចមក​ សមត្ថកិច្ចកំណត់មុខ​សញ្ញាបាននិងឈានដល់ការបង្រ្កាបតែម្តង។

ដោយបានការ​សម្របសម្រួល​ទៅលេី​នីតិវិធី​ពី​ឯកឧត្ដម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលាដំបូងខេត្តបាត់ដំបង​ សមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាជាជនសង័្សយទាំង០៣នាក់ខាងលេី​ និងកំពុងកសាងសំណុំរឿង​​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​ច្បាប់ ៕