រកឃើញកម្មករពីរនាក់វិជ្ជមានកូវិដ១៩ក្នុងចំណោមកម្មក៩នាក់ មកពីរោងចក្រមួយកន្លែងក្នុងស្រុកអង្គស្នួល 

នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ អភិបាលរងខេត្តកណ្ដាល និង អភិបាលស្រុកអង្គស្នួល ចុះពិនិត្យការយកសំណាករបស់កម្មករដែលកំពុងសម្រាកព្យាបាលបឋមនៅមណ្ឌលបឋមសិក្សា កុយតិប ដើម្បីយកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩ តាមរយៈឧបករណ៍ រ៉ាភីដ តេស (Rapid Test) លើកទី២ និងលើកទី៣ ក្នុងការឃ្លាំមើលអការៈអ្នកជំងឺ ។

និងការយកសំណាករបស់កម្មករមកពីរោចក្រ មួយកន្លែងក្នុងស្រុកអង្គស្នួល លើកទី១ ចំនួន០៩នាក់ លទ្ធផលវិជ្ជមាន ០២នាក់ ហើយត្រូវបានដាក់ឱ្យព្យាបាលនៅមណ្ឌល សាលាបឋមសិក្សាកុយតិប តែម្ដង ។

សូមជម្រាបថា មានកម្មករដែលកំពុងសម្រាកព្យាបាលបឋមនៅមណ្ឌលបឋមសិក្សា កុយតិប មានចំនួន ១៤៩នាក់៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល