កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេសសរុបបានចំនួន ១,៨២៥,៤៨៨នាក់ហើយ គិតត្រឹមយប់ថ្ងៃទី១០ ខែឧសភា

គិតត្រឹមយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១,៨២៥,៤៨៨នាក់។

យោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃទី១០ ឧសភា ខាងក្រោមជាតារាងបញ្ជីបូកសរុបការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩៖

នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១នេះ កម្ពុជានឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ចំនួន ៥០ម៉ឺនដូសបន្ថែមទៀត សំរាប់ចាក់ជូនប្រជាពលរដ្ឋ៕

ប្រភព៖ នាយកដ្ឋានព័ត៌មានក្រសួងការពារជាតិ