ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធនឹងករណីជួញដូរសារធាតុញៀន

តាកែវ៖ បន្ទាប់ពីបានទទួលបទបញ្ជា លោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ នៅវេលាម៉ោង ១៤:៣០នាទី រសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយ លោក អនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យ សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកព្រៃកប្បាស បានចុះបង្ក្រាបករណីគ្រឿងញៀន នៅត្រង់ចំណុចភូមិព្រៃល្វាត្បូង ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០២នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕