ពីរនាក់ប្តីប្រពន្ធ នៅសង្កាត់តាកោងទើបត្រលប់មកពីភ្នំពេញ មានវីជ្ជមានកូវីដ-១៩

ព្រៃវែងៈនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង ៣ រសៀលមានប្រជាពលរដ្ឋចំណាកស្រុកវិលត្រឡប់មកពីភ្នំពេញនៅចំណុច(សង្កាត់ចាក់អង្រែលើ) ខណ្ឌមានជ័យ រាជធានីភ្នំពេញមានឈ្មោះដូចខាងក្រោមៈ

១.ឈ្មោះ អន សុផាត ភេទប្រុស អាយុ ៤០ ឆ្នាំ

២. ប្រពន្ធឈ្មោះចាន់ សំអាង អាយុ៣៥ ឆ្នាំ មានទីលំនៅភូមិ ភ្លយ សង្កាត់ តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង ។

មធ្យោបាយធ្វើដំណើរម៉ូតូផ្ទាល់ខ្លួន ចេញពីចាក់អង្រែលើ តាមផ្លូវជាតិលេខ ០១ រួចកាត់តាមស្រុក ល្វាឯម ឆ្លងដរផ្លូវត្រី រវាងស្រុកល្វាឯម នឹងស្រុកពោធិ៍រៀង ខេត្តព្រៃវែង រួចបន្តដំណើរតាមផ្លូវលំស្រុកពោធិ៍រៀង រហូតមកដល់ផ្ទះ នៅវេលាម៉ោង ១៥ :២០នាទី។

ក្រោយមកឈ្មោះ ចាន់ សំអាង (មានអាការៈក្ដៅខ្លួនហត់ និងក្អក)ដោយមានការសង្ស័យក្រុមគ្រួសារបានយកសាម៉ីខ្លួនទៅព្យាបាលនៅមន្ទីរពេទ្យពេទ្យបង្អែកខេត្តព្រៃវែង។

ក្រោយគ្រូពេទ្យធ្វើការពិនិត្យយក សំណាករកឃើញថាលទ្ធផលឈ្មោះខាងលើទាំងពីនាក់ប្ដីប្រពន្ធ មានវិជ្ជកូវីដ -១៩ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។

ប្រភព÷ មន្ទីរព័ត៌មានខេត្តព្រៃវែង