ក្រុម​គ្រូពេទ្យ​ជួយសម្រាល​កូន​ដល់​ស្ត្រី​ផ្ទុក​ខូវិដ​ ១៩ម្នាក់​បានដោយជោគជ័យ​

មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ចាម​ប្រកាសថា​ ក្រុម​គ្រូពេទ្យ​បានជួយ​សម្រាលកូនដល់ស្ត្រីវិជ្ជមានCOVID-19 ជាលេីកដំបូង​ នៅមន្ទីរពេទ្យមេគង្គកំពងចាម​។

ក្រោមការដឹកនាំនិងចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា គណៈអភិបាលនៃអភិបាលខេត្តកំពង់ចាម និង ឯកឧត្តមវេជ្ជបណ្ឌិត គីំមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម ក្រុមគ្រូពេទ្យ និងឆ្មបជំនាញនៃមន្ទីរពេទ្យខេត្តកំពង់ចាម បានថែទាំនិងជួយសម្រាលកូន ជូនស្ត្រីវិជ្ជមានCOVID-19 យ៉ាងយកចិត្តទុក្ខដាក់បំផុត និង មានសុវត្ថភាពទាំងម្តាយទាំងកូន នៅមន្ទីរពេទ្យមេគង្គកំពង់ចាម។

មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ចាម​អំពាវនាវ​សូមបន្ត អនុវត្តវិធានការសុខាភិបាល ៣ការពារ និង ៣កុំ បន្តទៀត៕

រូបភាព÷​ មន្ទីរសុខាភិបាល​ខេត្ត​កំពង់​ចាម