ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធនឹងករណីឆក់ទូរស័ព្ទ

កណ្តាល÷ ថ្ងៃទី ១១.០៥.២០២១ វេលាម៉ោង ១៦:៣០នាទី ចំណុច លើផ្លូវជាតិលេខ៦ មុខហាងនំបុ័ងហង្សពេជ្រ ភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ជនរងគ្រោះឈ្មោះ គង់ ធារ៉ូ ភេទស្រី អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅសព្វថ្ងៃ ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ជនសង្ស័យ៦នាក់ ឃាត់ខ្លួនបាន០៣នាក់ ÷

១.ឈ្មោះនប់ ប៉ាន់រ៉ាស័ក ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិចំរើនទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកធ្វើសកម្មភាពឆក់(ឃាត់ខ្លួន)

២.ឈ្មោះលី រតន:បណ្ឌិត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាអ្នកបើកបរម៉ូតូ(ឃាត់ខ្លួន)

៣.ឈ្មោះ ខន សុខឃាន់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិទួលសំពៅ សង្កាត់គោករកា ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាបក្សពួក (ឃាត់ខ្លួន) ។ សម្ភារៈបាត់បង់÷

១.ទូរស័ព្ទដៃម៉ាកអាយហ្វូនស៊ិចផ្លាស់ ពណ៌ផ្កាឈូក ចំនួន ០១គ្រឿង ជារបស់ជនរងគ្រោះ។

វត្ថុតាងចាប់យកបាន÷ ម៉ូតូចំនួន០២គ្រឿង

១.ម៉ាកហុងដា C125 ពណ៌ក្រហម សេរីឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ1IS-1043 ចំនួន ០១គ្រឿង។

២.ម៉ូតូម៉ាកហុងដា C125 ពណ៌ក្រហម សេរីឆ្នាំ២០១៤ ឡើងតែមឆ្នាំ ២០២០ គ្មានស្លាកលេខ ចំនួន០១គ្រឿង។

៣.ទូរស័ព្ទម៉ាក iPhone XR ពណ៌ខ្មៅ ចំនួន០១គ្រឿង។

៤.ទូរសព្ទដៃម៉ាក iPhone 7 plus ពណ៌ខ្មៅចំនួន០១គ្រឿង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០៣នាក់ បានសារភាពថា÷ខ្លួននិងបក្សពួកពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់ជនរងគ្រោះពិតប្រាកដមែន។ចំពោះជនសង្ស័យទាំង០៣នាក់ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។ ករណីនេះជំនាញកំពុងកសាងសំណុំរឿងដើម្បីបន្តចត់ការតាមនីតិវិធី៕