ករណីអគ្គិភ័យឆាបឆេះឃ្លាំងមួយកន្លែង​​ នៅសង្កាត់ទឹកថ្លា និងបណ្តាឲ្យខូចខាតសម្ភារៈមួយចំនួន

ករណីអគ្គិភ័យដែលឆាបឆេះឃ្លាំង​ មួយកន្លែង​​ កាលពីនៅវេលាម៉ោង ៥និង៣០នាទីព្រឹក ថៃ្ង​ពុធ​​​​​ ១កេីត​ ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស​ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា​ ឆ្នាំ២០២១ ដែលស្ថិតនៅ​ចំណុចផ្លូវសហព័ន្ធរុស្ស៉ី ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ម្ចាស់ឈ្មោះ​ ហាក់​ ចិន្តា​ ភេទប្រុស អាយុ​ ​៣៦ឆ្នាំ​​ មុខរបរ​មេការគ្រប់គ្រងការដ្ឋាន។មូលហេតឆ្លងចរន្តអគ្គិសនី ប្រភេទ​សំណង់​ទូកុងទីន័រ (ទំហំ​ ២ម៉ែត្រ​​ x​ ៨ម៉ែត្រ​)​។

ខូចខាតសំភារៈ​ ឆេះសម្ភារៈ​ស្កុតរុំទុយោ​ កៅអី ជក់សម្ភារៈមួយចំនួន និងពុំបណ្តាលអោយរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។

​រថយន្តការិយា​ល័យ​អគ្គិភ័យ​ : ចំនួន ៤គ្រឿង​ ប្រើប្រាស់ទឹក​ ប្រេីប្រាស់ទឹកអស់ចំនួ​ន​ ៤ឡាន​ ស្មេីរនឹង​ ​១៦ម៉ែត្រ​គូប។ ពន្លត់ចប់នៅវេលាម៉ោង ៦និង២០នាទីព្រឹក​ នាថ្ងៃខែឆ្នាំដដែរ៕