សមត្ថកិច្ចស្រុកសាមគ្គីមានជ័យ ឃាត់ខ្លួនបុរសម្នាក់ ករណីកាន់កាំបិតផ្គាក់ដេញកាប់ឪពុកបង្កើត

នៅថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១ នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាល ធ្លកវៀន ស្ថិតនៅក្នុង ភូមិស្រែក្រៅ ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានករណីអំពើហិង្សាក្នុងគ្រួសារ (ថាគំរាមសម្លាប់) បង្ករឡើងដោយជនសង្ស័យឈ្មោះ សាយ ទី ភេទ ប្រុស អាយុ២៩ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិស្ពានដែក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានជិះម៉ូតូដៃកាន់កាំបិតផ្គាក់ផ្លែដែក​ដងឈើដេញកាប់ឪពុករបស់ខ្លួនឈ្មោះ សាយ គ្រឿន នៅភូមិ ឃុំ ជាមួយគ្នារហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលធ្លកវៀនហើយក៏ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបានឃាត់ខ្លួនជនសង្ស័យខាងលើហើយក៏សាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តកំពង់ឆ្នាំង តាមនិតិវិធី៕