update÷ អ្នកជំនាញស៊ើបអង្កេតករណីអគ្គីភ័យនៅ​អូស្រ្តាលី ជួយ​បំបែក​សំណុំរឿង​ឪពុក​ដុតសម្លាប់​ប្រពន្ធ​ និងកូន​៤នាក់​នៅកំពង់ឆ្នាំង​

ក្រុមការងារចម្រុះ ECHO21 បានចាប់ខ្លួន និងចោតជនសង្ស័យដែលជាឪពុក ពីបទឃាតកម្មទៅលើមនុស្ស៥នាក់។

ក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) ក្នុងកិច្ចសហប្រតិបត្តិការជាមួយនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃក្រសួងមហាផ្ទៃ, នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចោទបុគ្គលឈ្មោះ នុន សារ៉េតពីបទឃាតកម្មទៅលើជនរងគ្រោះ៥នាក់ ពាក់ព័ន្ធនឹងករណីអគ្គីភ័យដែលបានកើតឡើងនៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១។

បុគ្គលឈ្មោះ នុន សារ៉េត អាយុ៣៨ឆ្នាំគឺជាប្តី និងឪពុករបស់ជនរងគ្រោះទាំង៥នាក់ដែលបានបាត់បង់ជីវិតនៅក្នុងករណីអគ្គីភ័យនេះ ហើយនឹងត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាកាដំបូងនៃខេត្តកំពង់ឆ្នាំងដើម្បីធ្វើការផ្តន្ទាទោសពីបទឃាតកម្មទៅលើមនុស្ស៥នាក់។

សមាជិកនៃក្រុមការងារបានធ្វើការយ៉ាងមមាញឹកអស់រយៈពេល ៣ថ្ងៃកន្លងមកនេះ ដើម្បីប្រមូលគ្រប់ភស្តុតាងដែលមាន និងព្រឹក្សាយោបល់ជាមួយអ្នកជំនាញផ្នែកកោសល្យវិច័យសាកសព និងអ្នកជំនាញស៊ើបអង្កេតករណីអគ្គីភ័យនៅប្រទេសអូស្រ្តាលី ដើម្បីប្រមូលផ្តុំនូវភស្តុតាងល្អបំផុតដាក់ចូលសំណុំរឿង។

លោក James McCABE នាយកប្រតិបត្តិ អង្គភាពការពារកុមារ (CPU) ថ្លែង​ថាបន្ទាប់ពីយើងបានត្រួតពិនិត្យកន្លែងកើតហេតុ និងសាកសពទាំង៥ យើងបានចាប់អារម្មណ៍ថាមានភាពមិនប្រកតីយ៉ាងខ្លាំងជាច្រើនដែលបានកើតឡើងនៅក្នុងបរិវេនកន្លែងកើតហេតុនេះ ហើយសេចក្តីបំភ្លឺដំបូងរបស់ជនសង្ស័យដែលរៀបរាប់អំពីវិធីភ្លើងចាប់ផ្តើមឆាបឆេះដំបូង និងព្រឹត្តការបន្ទាប់ក៏មិនស៊ីសង្វាក់ជាមួយអ្វីៗដែលយើងបានឃើញ។

លោក James McCABE ថ្លែងអំណរគុណទៅដល់មន្ត្រីជំនាញនៅប្រទេសអូស្រ្តាលីដែល​បាន​ផ្តល់ជាជំនួយក្នុងការវិភាគភស្តុតាង។

“នេះគឺជាការស៊ើបអង្កេតដ៏ល្អដែលបានធ្វើឡើងដោយមន្រ្តីនគរបាលខេត្តកំពង់ឆ្នាំង និងក្រសួងមហាផ្ទៃ ដើម្បីធ្វើអោយប្រាកដថាកុមាររងគ្រោះ និងម្តាយរបស់ពួកគេបានទទួលនូវយុត្តិធម៌។”

ចម្លេីយ​សារភាព​របស់​ជនដៃដល់​គឺ​បានសម្លាប់​ ប្រពន្ធ​ដោយ​ប្រើ​កន្ត្រៃ​នៅពេលហូប​បាយ​មុន​នឹងដុតផ្ទះសម្លាប់​ទាំងកូន​៤នាក់​ ៕

អត្ថបទមិន÷ មនុស្ស ០៥នាក់ ផ្ទះមួយខ្នង ត្រូវអគ្គីភ័យលេបត្របាក់