បុរសម្នាក់ធ្វើការនៅគីឡូម៉ែត្រលេខ៧​ បានស្លាប់​ដោយសារ​ជំងឺ​ខូវិដ​ ១៩​ នៅមន្ទីរពេទ្យ​ខេត្ត​ព្រៃវែង​

រដ្ឋបាល​ខេត្ត​ព្រៃវែង​ប្រកាសថា​ នៅថ្ងៃនេះ​បុរស​ម្នាក់​អាយុ​៣៧ឆ្នាំ​ បានស្លាប់​បាត់បង់ជីវិត​ដោយសារ​ជំងឺ​ខូវិដ​ ១៩​ ឈ្មោះ​ ស៊ី នួនសារ៉ាក់ រស់នៅភូមិព្រៃកំពែង ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ។

ជនរងគ្រោះ​ជាជាកម្មករសំណង់មកពីគីឡូម៉ែតលេខ ៧ភ្នំពេញ បានស្លាប់ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ-១៩ នៅវេលាម៉ោង១៦h:៥១នាទីនៅមន្ទីរពេទ្យខេត្តព្រៃវែង។

អភិបាល​ខេត្ត​ព្រៃវែង​បាន​ចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសព លោក សុី នួនសារ៉ាក់ ប្រជាពលរដ្ឋរស់នៅភូមិព្រៃកំពែង ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង បានស្លាប់នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ ៣៧ឆ្នាំ ដោយសារជំងឺកូវីដ-១៩ បន្ទាប់ពីបានធ្វើដំណើរមកពីគីឡូម៉ែត្រ​លេខ៧​ សង្កាត់ច្រាំងចម្រេះ​ ខណ្ឌឬស្សីកែវ​ រាជធានី​ភ្នំពេញ​ ថ្មីៗនេះ។

ក្រុមគ្រូពេទ្យពិនិត្យឃេីញថា គាត់មានអាការៈធ្ងន់ធ្ងរ ហត់ដង្ហក់ខ្លាំង ក្ដៅខ្លួន និងក្អកខ្លាំងហេីយ​ក្រុមគ្រូពេទ្យបានខិតខំសង្គ្រោះអស់ពីលទ្ធភាព​នៅតែមិនអាចសង្គ្រោះបាន។

​ប្រភព÷ រដ្ឋបាល​ខេត្ត​ព្រៃវែង