យ៉ាងហោចណាស់កម្មករកម្មការី ៤៧នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅស្រុកសាមគ្គីមានជ័យ

ខេត្តកំពង់ឆ្នាំង÷ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៦:១៥ នាទី លើផ្លូវក្រាលកៅស៊ូលេខ១៣៧ ស្ថិតក្នុងភូមិក្រសាំងពុល ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង​ មានកេីតករណីគ្រោះថ្នាក់ចរាចរណ៍​ ដោយរថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D-5860 អ្នកបើកបរឈ្មោះ ឈឿន ឆុន ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិក្ងោកពង់ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ( រត់គេចខ្លួនពីកន្លែងកើតហេតុ) បើកបរពីទិសខាងលិចទៅទិសខាងកើតលុះមកដល់ចំណុចខាងលើបានរេចង្កួតធ្លាក់ផ្លូវទៅ(ខាងឆ្វេង) បណ្តាលអោយកម្មកររោងចក្ររបួសចំនួន ៤៦នាក់ ស្រី របួសស្រាល និងរបួសធ្ងន់ចំនួន ០១នាក់ ស្រី ។ មូលហេតុមកពីរផ្លូវកោងបត់ឆ្វេងរអិលធ្លាក់ផ្លូវ។

វត្ថុតាងយកមករក្សាទុក្ខនៅប៉ុសិ៍នគរបាលរដ្ឋបាលស្វាយ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់​ ៕