ឃាត់ខ្លួនជនសង្ស័យ ០៦នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន

កណ្តាល÷ ថ្ងៃទី១៣.០៥.២០២១វេលាម៉ោង៩:៣០ នៅចំណុចដីឡូតិ៍ទុកចោលភូមិក្រពើហាកើត សង្កាត់ព្រៃកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនសង្ស័យចំនួន០៦នាក់÷

១. ឈ្មោះ សុខា ភត្រ្តា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិកពង់សំណាញ់ សង្កាត់កំពងសំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរនេសាទត្រី(ឃាត់ខ្លួន)។

២. ឈ្មោះ អ៊ូច ពៅនាង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។

៣. ឈ្មោះ ហ៊ាង វុទ្ធី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។

៤. ឈ្មោះ លាស់ ផាន់ណា ភេទប្រុស អាយុ៣៤ឆ្នាំរស់នៅភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរកម្មកររោងចក្រ(ឃាត់ខ្លួន)។

៥. ឈ្មោះ បូរ ចិត្រា ភេទប្រុស អាយុ២៩ឆ្នាំរស់នៅភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបើកបរ(ឃាត់ខ្លួន)។

៦. ឈ្មោះ ម៉េង សែ ភេទប្រុស អាយុ៣៤ឆ្នាំ មិនស្គាល់ទីលំនៅ(គេចខ្លួន)។ វត្ថុតាងចាប់យករួមមាន÷

-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន១៦កញ្ចប់តូច

-ទូរស័ព្ទ០៣គ្រឿង

ម៉ាកVIVOចំនួន០១

-ម៉ាកNOKIAអិនចុចពិលពណ៏ខៀវចំនួន០២គ្រឿង និងសំភារៈប្រើប្រាស់មួយចំនួន

សភាពនៃរឿងហេតុ÷ មុនពេលកើតហេតុកម្លាំងប៉ុស្តិ៍បានចេញល្បាតដល់ចំណុចកើតហេតុមានការសង្ស័យកម្លាំងយើងចូលទៅមើលដីឡូតិ៍ទុកចោលក៍ស្រាប់តែឃើញជនសង្ស័យខាងលើកំពង់នៅប្រមូលផ្តុំគ្នាហើយកម្លាំងសមត្ថកិច្ចយើងក៍ឃាត់ហើយឆែកឆេររកឃើញថ្នាំញៀននៅជាប់ខ្លួនឈ្មោះហ៊ាង-វុទ្ធីដែលដាក់នៅក្នុងកញ្ចប់បារីចំនួន០៨តូច។

ចំណែក០៨កញ្ចប់ទៀតដាក់នៅក្នុងទូរស័ព្ទអិនចុចពិលជារបស់ឈ្មោះម៉េង-សែដែលរត់គេចខ្លួនបាត់។

បន្ទប់មកលោកនាយប៉ុស្តិ៍បានរាយការណ៍ជូនលោកអធិការនាំជនសង្ស័យរួមហ្នឹងវត្ថុតាងមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕