នារីម្នាក់សម្រេចចិត្តធ្វើអត្តឃាតលោតចូលទឹកបឹងសម្លាប់ខ្លួនក្រោយជម្លោះជាមួយគូរដណ្តឹង

សាកសពនារីរងគ្រោះវ័យ២១ឆ្នាំ រស់នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី ត្រូវបានអ្នកភូមិនិងសមត្ថកិច្ចស្រង់ចេញពីក្នុងទឹកបឹងនៅក្នុងតំបន់ក្រុមហ៊ុន សុវណ្ណរាជសី ស្ថិតក្នុងភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល កាលពីវេលាម៉ោង១១ថ្ងៃត្រង់ទី១៤ ខែឧសភា។
កម្លាំងជំនាញនគរបាលស្រុក បានចុះពិនិត្យមើលសាកសពនិងបានកំណត់ថាការស្លាប់របស់នារីរងគ្រោះគឺពិតជាបណ្តាលមកពីលង់ទឹក មិនពាក់ព័ន្ឋនិងករណីអ្វីផ្សេងឡើយ។
តាមការរៀបរាប់ពីក្រុមគ្រួសារថា នារីរងគ្រោះបានមានជម្លោះជាមួយនិងគូរដណ្តឹងតាមទូរស័ព្ទ។ នៅថ្ងៃកើតហេតុ គេឃើញនារីរងគ្រោះបានជិះម៉ូតូម្នាក់ឯង និងបានអង្គុយផឹកស្រាបៀរ អស់២កំប៉ុងរួចក៏លោតចូលទឹកបឹងសម្លាប់ខ្លួនតែម្តង៕