ផឹកស៊ីស្រវឹងនាំគ្នាក្លែមផ្ទៈខ្លួនឯង ត្រូវជាប់អន្ទាក់សមត្ថកិច្ចស្រុក

ស្រុកគិរីវង់÷ ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីឯកឧត្តម ព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១វេលាម៉ោង១២ និង៣៦នាទី ឪពុកជនសង្ស័យបានខល( ០៩៦ ៥២៨១២៩៨ ) មកលោកនាយប៉ុស្តិនគរបាលរដ្ឋបាលតាអូរ រួលលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការ នគរនាលស្រុក បានចាត់កម្លាំងជំនាញពន្លត់អគ្គីភ័យ ចុៈសហការជាមួយកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលតាអូរ ធ្វើការឃាត់ខ្លនជនឈ្មោៈ ម៉ុស ក្រង់ ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិជាវប្តីខាងកើត ឃុំតាអូរ ស្រុកគិរីវង់ ជាអ្នកដុតផ្ទៈខ្លួនឯង ក្រោយមកកម្លាំងជំនាញពន្លតអគ្គីភ័យស្រុក បានមកដល់តែមិន បានប្រើសប្រាស់រថយន្តបាញ់ពន្លត់ទឹកទេ ដោយមានការសហ ការពីប្រជាពលរដ្ឋបានជួយពន្លតគ្រប់គ្រងសភាពការទាន់ពេលវេលា ។ ផ្ទៈមានទំហំ ៤x៥ ប្រក់ពីស័ង្កសី(ផ្ទៈចាស់បុរាណ) ឆាប់ឆេៈអស់៤០ភាគរយ ។
មូលហេតុ៖ ជនសង្ស័យខាងលើ បានផឹកស៊ីជាមួយបងបង្កើតឈ្មោៈ ម៉ុស បុល (ហៅតយ) អាយុ ៣៥ឆ្នាំ ក្រោយមកម៉ុល បុល បានញ៉ុសញ៉ុងអោយឈ្មោៈ ម៉ុស ក្រង (ត្រូវជាប្អូនបង្កើត) ថាដុតផ្ទៈចោលទៅ ហើយពួកយើងទៅនៅវត្ត ។

បច្ចុប្បន្នជនសង្ស័យទាំង២ត្រូវបានសមត្ថកិច្ចយើងកសាងសំណុំរឿងតាមនិតិវិធីបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ៕