អាល់កុលសម្លាប់មេរោគក្លែងក្លាយចំនួន ៥៤០លីត្រ ត្រូវបានមន្ត្រី ក.ប.ប ខេត្តដកហូត

(ខេត្តកោះកុង)៖ នៅថ្ងៃព្រហស្បតិ៍ ២កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តកោះកុង បានចុះត្រួតពិនិត្យគុណភាពទំនិញ និងអង្កេតតម្លៃទំនិញ ដែលដាក់តាំងលក់នៅក្នុងផ្សារដងទង់ តាមហាងលក់ទំនិញ និងឱសថស្ថាន ស្ថិតក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ការចុះត្រួតពិនិត្យនេះមានការចូលរួមពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តផងដែរ។

ក្រោយការធ្វើតេស្តរួច មន្ត្រីជំនាញសាខា ក.ប.ប. បានរកឃើញ និងរឹបអូសអាល់កុលសម្លាប់មេរោគក្លែងក្លាយ (មេតាណុល) ចំនួន ១៨កាន ស្មើនឹង ៥៤០លីត្រ មករក្សាទុកដើម្បីអនុវត្តនីតិវិធីបន្ត៕