កម្មករនិយោជិតជាង ៥ពាន់នាក់ ក្នុងចំណោម រោងចក្រ សហគ្រាសទាំង២៩ ទទួលបានប្រាក់ឧបត្ថម្ភពី រាជរដ្ឋាភិបាលើកទី៦០

រាជធានីភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងស្តីពីការបើកផ្តល់ប្រាក់ឧបត្ថម្ភ ជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវ បានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល លើកទី៦០។

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារនេះបានឱ្យដឹងថា កម្មករនិយោជិតចំនួន ៥ ២៦២នាក់ ក្នុងចំណោម រោងចក្រ សហគ្រាសទាំង២៩ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍ (ដូចមានភ្ជាប់នៅក្នុងឧបសម្ព័ន្ធ ) ដែលទទួលបាន ការអនុញ្ញាតព្យួរកិច្ចសន្យាការងារស្របតាមស្មារតីជុំទី៣នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាលនោះ ធនាគារឯកទេសវីង នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទ ដែលបងប្អូនបានផ្ដល់មកឱ្យក្រសួងតាមរយៈ រដ្ឋបាលរោងចក្រ សហគ្រាសនាពេលកន្លងមក៕