ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ក្នុងចំណោមបក្សពួក ០៤នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ

រាជធានីភ្នំពេញ÷ ថ្ងៃទី១៣.០៥.២០២១ ម៉ោង០៦ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរសព្ទ័ដៃ) នៅចំណុចមុខបុរីអ័រគីដេរ ផ្លូវ២០០៤ ភូមិអ័រគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្ករឡើងដោយជនសង្ស័យ ០៤នាក់(គេចខ្លួន០១នាក់ឈ្មោះ ហុង) មធ្យោបាយ ម៉ូតូ០២គ្រឿង ។
ជនសង្ស័យ០៣នាក់រួមមាន ៖
១. ឈ្មោះ ស៊ឹម សុខលាភ (ត្រេន) ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (មានសារធាតុ ញៀន) ។
២. ឈ្មោះ ចាន់ ឆាវ៉ាន់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន)។
៣. ឈ្មោះ រ៉ា ណេ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារ ធាតុញៀន) រួមជាមួយបក្ខពួកគេចខ្លួន០១នាក់ទៀត បានជិះម៉ូតូ០២គ្រឿង ធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃម៉ាកអាយហ្វូនអ៊ិចម៉េក០១គ្រឿង ពីជនរងគ្រោះ ឈ្មោះ វ៉ាន់ ស្រីនុច ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាហ្វេអាម៉ាហ្សូន ស្នាក់នៅផ្ទះលេខ១៣៧ ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ សម្ភារៈបាត់បង់ ទូរស័ព្ទដៃ០១គ្រឿង ម៉ាកអាយហ្វូនអ៊ិចម៉េក ។

សម្ភារៈបន្សល់ទុក ម៉ូតូ០២គ្រឿង(១-ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខតាកែវ 1L-2384 , ២-ម៉ូតូម៉ាកCRS ពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1HX-5558 របស់ជន សង្ស័យ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ៕