បុរស០២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយពីសកម្មភាពឆក់កាបូប និងទូរស័ព្ទដៃ

(រាជធានីភ្នំពេញ)÷ ថ្ងៃទី១៣.០៥.២០២១ ម៉ោង ១១ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ ឃាត់ ខ្លួនជនសង្ស័យ ០២នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់យកថង់យួរមានកាបូបលុយ និងទូរសព្ទ័ដៃ) នៅចំណុច មុខវត្តក្រាំងធ្នង់ ផ្លូវបេតុង ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ០២នាក់ មធ្យោបាយ ម៉ូតូ០១គ្រឿង ។ ជនសង្ស័យ០២នាក់រួមមាន ៖

១-ឈ្មោះ ស៊ីម ភ័ក្ត្រា(ត្រា) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (មានសារធាតុ ញៀន)។

២-ឈ្មោះ អឿន ភ័ក្ត្រា(ត្រា) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) បានជិះម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ ២០១៧ ពាក់ស្លាកលេខស្វាយរៀង 1K-6697 ធ្វើសកម្មភាពឆក់យកថង់យួរមានកាបូប និងលុយ ពីជនរងគ្រោះ ឈ្មោះ សៀក សរ ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិអណ្តូង១ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ សម្ភារៈបាត់បង់ គ្មាន។

សម្ភារៈបន្សល់ទុក ម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខស្វាយរៀង 1K-6697 របស់ជនសង្ស័យ , ថង់យួរ០១ , កាបូប០១ , លុយដុល្លា ៣៨០ ដុល្លា ,លុយខ្មែរ១៥០.០០០រៀល,ទូរសព្ទ័ដៃ០១គ្រឿងម៉ាក រៀលមី ប្រគល់ឲ្យជនរងគ្រោះវិញ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ៕