បុរស​ម្នាក់​បានស្លាប់​ដោយសារ​ខូវិដ​១៩​បន្សល់​ទុក​ប្រពន្ធ​មានផ្ទៃពោះ៦ខែ​ និង​កូនតូច​ ២នាក់​ទៀត​ឆ្លងកំពុង​ព្យាបាល​នៅមន្ទីរពេទ្យ

អភិបាល​ខណ្ឌ​ឫស្សី​កែវ​ បង្ហាញ​ភាព​សោកសង្រែង​ក្រៀមក្រំ​ជាខ្លាំង​ ចំពោះ​មរណភាព​របស់​បុរស​ម្នាក់​នៅទួលសង្កែ​ ។

លោក​ ជា​ពិសី​ :​ ក្នុងនាមរដ្ឋបាលខណ្ឌប្ញស្សីកែវ ខ្ញុំពិតជាមានសេចក្ដីសោកសង្រេងយ៉ាងពន់ពេក និងសូមចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារខាងក្រោមនេះ មានទីលំនៅ នៅក្រុមទី៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដែលមានស្វាមីទទួលមរណភាពដោយជម្ងឺកូវីដ១៩។ លើសពីនេះទៀត ខ្ញុំពិតជាមានសេចក្ដីសោកស្ដាយយ៉ាងខ្លាំង ដែលភរិយារបស់សព មានផ្ទៃពោះ៦ខែ និងកូនតូចៗ២នាក់ទៀត បានឆ្លងមេរោគកូវីដ១៩ថែមទៀត បច្ចុប្បន្ននេះ ប្អូនស្រីនិងកូន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ក្នុងឱកាសដ៏ក្រៀមក្រំ និងសោកសង្វេគនេះ រដ្ឋបាលខណ្ឌ នឹងជួយឧបត្ថម្ភ ជាសម្ភារៈ និងថវិកា ទៅតាមលទ្ធភាពរបស់រដ្ឋបាលខណ្ឌ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ក្រុមគ្រួសារប្អូនស្រី ចាប់ពីពេលដែល ប្អូនស្រីមានផ្ទៃពោះ៦ខែ និងកូនតូចៗ២នាក់ នឹងជាសះស្បើយពីមេរោគកូវីដ១៩ ហើយចេញពីមន្ទីរពេទ្យមក រហូតដល់បានសម្រាលកូនរួច៕

​ប្រភព÷ អភិបាល​ខណ្ឌ​ឫស្សី​កែវ