ជនដៃដល់ករណីហិង្សានៅស្រុកកំរៀង​​ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅសាលា​ដំ​បូងខេត្តបាត់ដំបង​ អនុវត្តតាមផ្លូវច្បាប់

នៅថ្ងៃទី​ ១៤​ ខែ​ ឧសភា​ ឆ្នាំ​២០២១​ នេះអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្ត​បាត់ដំបង​ រួមទាំងយោបល់របស់លោកវរសេនី​យ៍​ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងទទួលផែនការងារ​នគរ​បាលព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍​ទោ​ ស្រី​ វុឌ្ឍី​ អធិ​ការស្តីទីនៃអធិការដ្ឋាននគរបាលស្រុ​កកំរៀង​ បានដឹកនាំធ្វេីការឃាត់ខ្លួនជនសង័្សយ​ ឈ្មោះ​ ហ៊ុប រីម ភេទប្រុស អាយុ ២៧ ឆ្នាំរស់នៅភូមិសាមសិប ឃុំតាក្រីស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរ ជាកសិករ​ មកកាន់អធិការដ្ឋាននគរបាលស្រុកដេីម្បីធ្វេីការសាកសួរ​ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់​ទោស។

សូមជម្រាបជូនថា​ កាលពីយប់ថ្ងៃទី​ ១៣​ ខែ​ ឧស​ភា​ ឆ្នាំ​២០២១​ ម្ចាស់គណនីឈ្មោះ​ សំអឿន​ ផ្ទេរប្រាក់​ បានបង្ហោះខ្លឹមសារនិងរូបភាព​ពីករណី​ហិ​ង្សាដោយចេតនាមានស្ថានទម្ងន់ទោស​មួយដែល​កេីតឡេីងក្នុងមូលដ្ឋានភូមិស្វាយធំ​ ឃុំបឹង​រាំង​ ស្រុកកំរៀង​ ខេត្តបាត់​ដំ​បង​ កាលពីយប់រំលងអាធ្រាត្រ​ថ្ងៃទី១២​ខែ​ឧសភា​ ឆ្នាំ​២០២១​ឈានចូ​ល​ថ្ងៃទី១៣​ ខែ​ ឧសភា​ ឆ្នាំ​២០២១​ បណ្តាលឱ្យឈ្មោះ​រួត វីរៈភេទប្រុស អាយុ ២៩ ឆ្នាំរស់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខ​របរកសិករ រងរបួសធ្ងន់ធ្ងរ​ ត្រូវនាំទៅស​ង្រ្គោះ​ នៅមន្ទីរពេទ្យឯស្រុកសំពៅ​លូន។

ក្រោយការបង្ហោះផ្សព្វផ្សាយនិងទទួលបាននូវពាក្យបណ្តឹងរបស់ជនងគ្រោះ​ សមត្ថកិច្ចបានធ្វេីការស្រាវជ្រាវភ្លាមៗរហូតឈានដល់ការឃាត់​ខ្លួន​បានតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង័្សយឈ្មោះ​ ហ៊ុម​ រីម​ បានឆ្លេីយសារភាពថា​ ក្នុងយប់កេីតហេតុរូបគាត់បានយកកែវកុបទៅលេីក្បាលរបស់ជនរងគ្រោះខាងលេីបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរប្រាក​ដ​មែន​ ដែលករណីនេះគឺផ្តេីមឡេីងដោយសារជម្លោះទំនាស់ពាក្យសំដីតែប៉ុណ្ណោះ។

នៅពេលនេះជនរងគ្រោះកំពុងសម្រាកព្យាបាលជម្ងឺនៅឯមន្ទីរពេទ្យ​ រីឯជនដៃដល់សមត្ថកិច្ចបាន​រៀប​ចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់៕