ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ និងកាន់កាប់អាវុធគ្មានច្បាប់អនុញ្ញាតិ

ថ្ងៃទី១៥.០៥.២០២១ ម៉ោង ០៥ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ និងកាន់កាប់អាវុធគ្មានច្បាប់អនុញ្ញាតិ (ដាវកែច្នៃ) នៅចំណុច បន្ទប់មុខហាងនំបុ័ងបាយ័ន ផ្លូវ១០១៩ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ០១នាក់ មធ្យោបាយ ម៉ូតូ០១គ្រឿង ។

ជនសង្ស័យ០១នាក់ ឈ្មោះ ចាប ម៉ាឡៃ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ(គ្មានសារធាតុញៀន) ធ្វើសកម្មភាពប៉ុនប៉ងលួចទ្រព្យសម្បត្តិតាទីសាធារណៈ ។

សម្ភារៈបន្សល់ទុក ម៉ូតូរ០១គ្រឿង ម៉ាកសេសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខកំពុងស្ពឺ1F-4109 របស់ជនសង្ស័យ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ៕