បុរសម្នាក់ ត្រូវសមត្ថកិច្ចអូរបែកក្អមឃាត់ខ្លួន ករណីលួចម៉ូតូ

រាជធានីភ្នំពេញ÷ ថ្ងៃទី១៤.០៥.២០២១ ម៉ោង ០៦ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឃាត់ ខ្លួនជនសង្ស័យ ០១នាក់ ករណីលួចម៉ូតូ នៅចំណុច បន្ទប់ជួល ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ០១នាក់ មធ្យោបាយ ថ្មើរជើង ។

ជនសង្ស័យឈ្មោះ ណុល ផាន់ណេត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុ ញៀន) ធ្វើសកម្មភាពលួចយកម៉ូតូរ០១គ្រឿង ម៉ាកសេសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ1HW-1308 របស់ជនរងគ្រោះ ឈ្មោះ យ៉ក រិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខឯកជន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ សម្ភារៈបាត់បង់ គ្មាន , សម្ភារៈបន្សល់ទុក ម៉ូតូរ០១គ្រឿង ម៉ាកសេសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ1HW-1308 ប្រគល់ឲ្យជនរងគ្រោះវិញ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ៕