បុរសម្នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៤៨

ខេត្តកោះកុង÷ ថ្ងៃទី ១៥.០៥.២០២១ វេលាម៉ោង០៩ និង០០នាទី លើផ្លូវជាតិលេខ៤៨មានករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដោយខ្លួនឯងបណ្តាលអោយមនុស្សម្នាក់រងរបួសធ្ងន់ នៅចន្លោះគីឡូម៉ែតលេខ១២៨.១២៩ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង រថយន្តបើកបរចុះចំណោតប្រើល្បឿនលឿនរេចង្កូតក្រឡាប់លើទ្រូងផ្លូវទិសដៅពីភ្នំពេញទៅទីរួមខេត្តកោះកុង(ដឹកអីវ៉ាន់ចាប់ហួយនិងគ្រឿងសំណង។
រថយន្តបង្ករមួយគ្រឿងម៉ាក ពុយសូ ពណ៌ស ពាក់ផ្លាកលេខស្វាយរៀង៣A.០៨៤៥។បើកបរដោយឈ្មោះចន តារ៉ា ភេទប្រុស អាយុ៤០ឆ្នាំទីលំនៅភូមិសំរោងបាក់ ឃុំមហាសាំងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ក្រោយកើតហេតុជនរងរបួសត្រូវបានបញ្ជូនតាមរថយន្តសង្រ្គោះទៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង៕