បុរសខ្មែរមកពីអូស្ត្រាលី​ម្នាក់​បានស្លាប់​ដោយសារ​ប្រេីឧសថ​លេីសកម្រិត​និងមានវិជ្ជមាន​ខូវិដ​១៩

រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ប្រកាសថា​ បុរស​ឈ្មោះ​ វឿន​ ចាន់ទី​ អាយុ​៣៧​ឆ្នាំ​ បានស្លាប់​នៅថ្ងៃទី​ ១១​ខែ​ឧសភា​ នៅផ្ទះសំណាក់​អ៊ឹម​ប៊ី​ ក្រុងសិរីសោភ័ណ។

សាកសព​មានព្យួរសេរ៉ូម​ជាប់នឹងដៃ​ ក្នុងវ៉ាលីមានឱសថមួយចំនួន​ ។ ក្រុមគ្រូពេទ្យ​បានធ្វេី​តេស្ត​ និង​រកឃេីញវិជ្ជមានខូវិដ​១៩​។

ដូច្នេះ​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ប្រកាសថា​បុរស​ខាង​លើ​បាន​ស្លាប់​ដោយ​សារ​ជំងឺ​ខូវិដ​១៩​ និង​ប្រើ​ប្រាស់​ឱសថ​លេីសកម្រិត​។

ប្រភព÷ ខេត្ត​បន្ទាយមានជ័យ