គាត់ប្រេីល្បិចមួយនេះលួចទ្រព្យសម្បត្តិបានចំនួន០៤លេីក​ ដល់លេីកចុងក្រោយត្រូវអស់ល័ក្ខសមត្ថកិច្ចបង្រ្កាបបាន ០២នាក់

ក្រុងបាត់​ដំបង៖ កាលពីថ្ងៃទី​ ១៥​ ខែ​ ឧសភា​ ឆ្នាំ​២០២១​ វេលាម៉ោង១២និង០០នាទី​ អនុវត្តតាមបទបញ្ជារបស់លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរ​បាលខេត្ត​បាត់ដំបង​ និងយោ​បល់របស់លោកវរសេនីយ៍ឯកលឹម​ពុទ្ធីឡា​ ស្នងការរងទទួលផែននគរបាលព្រហ្មទ័ណ្ឌ​និងដោយ​បានការសម្របសម្រួលលេីនីតិវិធី​ពីឯកឧត្តម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់​ ដំបង​ លោកវរសេនីយ៍​ឯក​ កោ​ ស៊ុនកាំង​ នា​យ​ការិយាល័យនគរ​បាលព្រហ្មទ័ណ្ឌកម្រិតធ្ងន់​ ដឹកនាំមន្រ្តីជំនាញបង្រ្កាបមុខសញ្ញាលួចទ្រព្យសម្បត្តិមួយករណីដោយបានឃាត់ខ្លួនមុខ​សញ្ញាចំនួន០២​នា​ក់នៅក្រុងបាត់ដំបងក្នុងនោះគឺ៖

១-ឈ្មោះសុន​ រតនា​ ភេទប្រុស​ អាយុ២៣ឆ្នាំ​ រស់​នៅសង្កាត់ចំការសំរោង​ ក្រុងបាត់ដំបង​ ខេត្តបាត់​ដំបង​។

២-ឈ្មោះ​ ថន​ ប៊ុនថា​ ភេទប្រុស​ អាយុ១៥ឆ្នាំ​ រស់​នៅភូមិកាប់គោថ្មី​ សង្កាត់អូរចារ​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​។ វត្ថុតាងដកហូតបាន៖

-ម៉ូតូចំនួ​ន០១គ្រឿងជាមធ្យោបាយដែលគេជិះធ្វេីសកម្មភាពនិងទូរស័ព្ទចំនួន០១គ្រឿង​ ជារបស់ជនរងគ្រោះ។

សូមជម្រាបជូនថា​ កាលពីថ្ងៃទី​ ១៤​ ខែ​ ឧសភា​ ឆ្នាំ​​២០២១​ វេលាម៉ោង​១៨និង៣០នាទី​នៅចំណុចក្រុមទី០១ភូមិព្រៃទទឹង​ ឃុំអូរតាគី​ ស្រុកថ្មគោល​ ខេត្តបាត់ដំបង​ ជនសង័្សយចំនួន០២នាក់​ ជិះម៉ូតូមួយគ្រឿងធ្វេីសកម្មភាពលួចយកទូរស័ព្ទដៃមួយគ្រឿងម៉ាក​iPhone 7Plus ជារបស់នរងគ្រោះឈ្មោះ​ សុខ​ សុជាត្តា​ ភេទស្រីអាយុ១៧ឆ្នាំ​ រស់​នៅភូមិចុងព្រែក​ សង្កាត់ក្តុលដូនទាវ​ ក្រុងបាត់ដំបង​ ខេត្តបាត់​ ទៅប្រកបមុខរបរនៅកន្លែងកេីត​ហេតុខាងលេី​ ខណៈដែលជនសង័្សយ​ប្រេីល្បិចធ្វេីជាទិញទឹកបរិសុទ្ធ​ ម្តងហេីយម្តងទៀត​ ដេីម្បីឱ្យជនរងគ្រោះភ្លេចខ្លួនដេីរឆ្ងាយពីទូរស័ព្ទ​រួចខ្លួនលួចយកនិងជិះម៉ូតូគេចខ្លួនពីកន្លែងកេីតហេតុ។

ក្រោយដឹងថា​ បាត់ទូរស័ព្ទនិងប្រាកដ​ លេីមុខ​សញ្ញាទាំងពីរនាក់នេះ​ ជនរងគ្រោះបាន​ ប្តឹងមកសមត្ថកិច្ចនគរបាលភា្លមៗ​ ហេីយឆ្លងតសមរយៈការស្រាវជ្រាវ​ សមត្ថកិច្ចកំណត់បានពីមុខ​សញ្ញានេះរហូតឈានដល់ការឃាត់ខ្លួនបាន​តែម្តង។

ជនសង័្សយទាំងពីរនាក់បានឆ្លេីយសារភាពអំពីសកម្មភាពលួចទូរស័ព្ទដោយប្រេីល្បិចមួយនេះ​ ហេីយតាមរយៈល្បិចនេះពួកគេធ្លាប់លួចបានទូរ​ស័ព្ទចំនួន០៤លេីករួចមកហេីយ​ ទេីបតែលេីកទី០៥នេះត្រូវសមត្ថកិច្ចបង្រ្កាបបាន។

ពេលនេះសមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនជនស័ង្សយទៅកាន់តុលាការដេីម្បីផ្តន្ទាទោស​ទៅតាមផ្លូវច្បាប់​ រីឯទូរស័ព្ទដៃបានប្រគល់ជូនម្ចាស់វិញ៕