ក្រុមក្មេងទំនើងប្រុសស្រី 15នាក់ ធ្វើសកម្មភាពបង្ហោះម៉ូតូនៅទីសាធារណៈ ត្រូវសមត្ថកិច្ចខេត្តកែប ឃាត់ខ្លួនយកមកអប់រំ

ខេត្តកែប៖ ក្រុមក្មេងទំនើងប្រុស ស្រី ចំនួន15នាក់ មកពីក្រៅភូមិសាស្ត្រខេត្ត នៅរសៀលថ្ងៃទី16 ឧសភា 2021 ត្រូវបានកម្លាំងនគរបាលខេត្តកែប បង្ក្រាបពេលដែលកំពុងធ្វើសកម្មភាពបង្ហោះម៉ូតូនៅទីសាធារណៈ និងបាននាំយកមកធ្វើកិច្ចសន្យា អប់រំ នៅស្នងការដ្ឋាននគរបាលខេត្តកែប។ ដោយឡែកក្នុងចំណោមក្មេងទំនើងទាំង15នាក់ ខាងលើមានម្នាក់(ប្រុស) ជាប់សារធាតុញៀនក្នុងទឹកនោម នគរបាលនៃការិយាល័យជំនាញកំពុងអនុវត្តនីតិវិធីបន្ត៕