ជនសង្ស័យ​ដែលគប់កញ្ចក់​រថយន្ត​ គិលានសង្រ្គោះបន្ទាន់​ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ​ និងចាត់ការ​កសាងសំណុំរឿង​បញ្ជូន​ទៅតុលាការ​

កំពង់ស្ពឺ​៖​ តាមព័ត៌មាន​ពីអធិការ​នគរបាល​ស្រុក​គង​ពិសី​ ថាជនសង្ស័យ​ម្នាក់​បានធ្វេី​សកម្មភាពយកថ្មគប់ទៅលេីរថយន្ដគិលានសង្រ្គោះបន្ទាន់​ AMB​ULANCE របស់មន្ទីរពេទ្យប​ង្អែកស្រុកគងពិសី ដែលកំពុងធ្វើដំណើរពីទិសត្បូងទៅជើ​ងដេីម្បីទៅ​យកសំណាក​ធ្វើ​តេស្ត​អ្នកសង្ស័យ​វិជ្ជ​មា​ន​កូវីដ​-១​៩​នៅក្នុងឃុំព្រះនិព្វា​ន​ កាលពីថ្ងៃទី​១៩​ ខែឧសភា​ ឆ្នាំ​ ២០២១​ លុះមកដល់ចំណុចខាងជើងបង្គោលគីឡូ​ម៉ែ​ត្រលេខ​ ១៣ ប្រហែល ២០​ម៉ែត្រ ស្ថិត​លើផ្លូវជាតិលេខ​ ៤១ ស្ថិតក្នុងភូមិស​ម្តេចឪ ឃុំព្រៃញាតិ ស្រាប់តែ​បុរស​ម្នាក់​មិនចឹងអំពី​មូលហេតុ​ច្បាស់​លាស់​ធ្វើ​សកម្មភាព​គប់កញ្ចក់​រថយន្ត​រួចគេចខ្លួន​ ។

ភ្លាមៗ​នោះកំលាំងមានសមត្ថកិច្ចបានបន្ដស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​មុខសញ្ញាសង្ស័យ​ម្នាក់​ឈ្មោះ​ វ៉ិត ស​ត់ ភេទប្រុស អាយុ ២៩​ ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ តាមការសាក្សីនៅកន្លែងកេីតហេតុនិងចម្លេីយបឋម​បុរស​ខាងលេីទទួលស្គាល់ថាខ្លួនពិតជាបានយកដុំថ្ម​គប់កញ្ចក់​រថយន្ត​ គិលានសង្រ្គោះបន្ទាន់​ AMBU​L​A​NCE​ មូលហេតុ​ពិតប្រាកដ​ ជនសង្ស័យ​ថា….,

ចំពោះ​ករណី​ខាងលើ​ សមត្ថកិច្ច​នគរបាល​ស្រុក​គង​ពិសី​បានយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក​ រួចកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ដ​ ចំណាត់ការ​នីតិវិធី​បន្ដ​ ៕