ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបណ្តាលឱ្យមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

ខេត្តត្បូងឃ្មុំ៖ កាលពីថ្ងៃអាទិត្យ ១២ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ មានគ្រោះថ្នាក់ចរាចរណ៍ រវាង ម៉ូតូ និង ម៉ូតូ ក្នុងដំណើរខ្វែងទិសគ្នា បណ្តាលឲ្យមនុស្សស្លាប់០១នាក់ និង របួសធ្ងន់០១នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតនៅភូមិហួចកើតឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

យោងតាមការស្រាវជ្រាវបឋម របស់ជំនាញ ម៉ូតូម៉ាកC100 ពណ៍ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះកន ឃ្មាន់ ភេទប្រុសអាយុ៥៨ ឆ្នាំជាតិខ្មែរ រស់នៅ ភូមិបុសល្វេ ឃុំក្រែក ស្រុកពញាក្រែក ស្លាប់នៅកន្លែងកើតហេតុ បង្ករជាមួយម៉ូតូម៉ាកស្មាក់ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ សេង ហ៊ាង ភេទប្រុសអាយុ៣០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិត្រពាំងឈ្លើង ឃុំពពេល ស្រុកពញាក្រែក រងរបួសធ្ងន់ ។

ករណីខាងលើនេះកងកម្លាំងជំនាញ នៃ អធិការដ្ឋានស្រុក បានចាត់បន្តតាមនិតិវិធី ៕