កម្ពុជាបំពាក់មេដាយសហមេត្រីថ្នាក់ធិបឌិន្ទជូនដល់ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិនចំនួន ៧រូប ក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសកូវីដ-១៩

នាថ្ងៃទី១១ ខែមិថុនា លោកជំទាវ ខែក កែមាលី ស៊ីសូដា ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិនបានតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញបំពាក់មេដាយសហមេត្រីថ្នាក់ធិបឌិន្ទជូនដល់លោកAi Xiangនិងក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិនផ្សេងទៀតសរុប៧រូបដែលអញ្ជើញមកពីតំបន់ស្វយ័តGuangxi ដែលពួកគាត់បានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចទប់ស្កាត់លើជំងឺវីរុសកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា។ ហើយពិធីខាងលើត្រូវបានរៀបចំឡើងក្នុងរដ្ឋធានីប៉េកាំងប្រទេសចិន។

ក្នុងសុន្ទរកថារបស់លោកជំទាវ ចែក កែម៉ាលី សុីសូដា បានលើកឡើងថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩មក រដ្ឋាភិបាលនិងប្រជាជនចិនតែងបោះជំហានឆ្ពោះទៅមុខឥតឈប់ឈរ អ្នកជំនាញជាច្រើនបានផ្តល់ជាយោបល់ណែនាំក៏ដូចជាជំនួយជាសម្ភារៈជូនដល់ភាគីកម្ពុជាជាច្រើន។ ហើយបានចាត់ទុកកម្ពុជា ជាទិសដៅអាទិភាពនៃជំនួយវ៉ាក់សាំងកូវីដ ភាគីកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត។ ចំពោះមេដាយដែលបានបំពាក់ជូននាលើកនេះ ក្នុងបំណងកោតសរសើរដល់ការខិតខំប្រឹងប្រែងនិងរួមចំណែកយ៉ាងលេចធ្លោរបស់ពួកគាត់ក្នុងការជួយកម្ពុជាប្រយុទ្ធប្រឆាំងលើជំងឺវីរុស។ កម្ពុជានិងចិនបន្តជួយគ្នាទៅវិញទៅមក ហើយប្រជាជនកម្ពុជានឹងបន្តឈរជាមួយប្រជាជនចិនជានិច្ច។

គួរបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០២០ ក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិនខាងលើដែលអញ្ជើញមកពីតំបន់ស្វយ័តGuangxiចំនួន៧រូបទទួលបានភារកិច្ចជាបន្ទាន់ធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដោយពាំនាំជាមួយអំណោយជាសម្ភារៈទប់ស្កាត់ជំងឺវីរុសដែលមានតម្លៃសរុបជាង៤លានយ័នដែលជាជំនួយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជា។ ពួកគាត់គឺជាក្រុមអ្នកជំនាញវេជ្ជសាស្រ្តដែលភាគីចិនបានចាត់បញ្ជូនទៅកាន់ក្រៅប្រទេសមុនគេបង្អស់៕

ប្រភព: ស្ថានទូតចិនប្រចាំកម្ពុជា