កម្មករសំណង់ម្នាក់ ត្រូវចរន្តអគ្គីសនីឆក់ស្លាប់ បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យ

កណ្តាល÷ ថ្ងៃទី១២ខែមិថុនា ឆ្នាំ២០២១វេលាម៉ោង១១និង០៥នាទី។ ចំណុច ភូមិស្លែងមានជ័យ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។ ជនរងគ្រោ៖ ឈ្មោះលី សីហា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មរសំណង់មានទីលំនៅភូមិ ឃុំ កើតហេតុ(បណ្តាលអោយស្លាប់)។

អង្គហេតុ÷ នៅថ្ងៃទី១២ខែមិថុនាឆ្នាំ២០២១វេលាម៉ោង៧និង៣០នាទីព្រឹកជនរងគ្រោះឈ្មោះលី សីហានិងក្រុមជាងដ៍ទៃទៀតជាច្រើននាក់បាននាំគ្នាទៅធ្វើសំណង់ផ្ទះអោយឈ្មោះស៊ុំ ម៉ននៅភូមិស្លែងមានជ័យ ឃុំឈ្វាំង។ លុះរហូតដល់វេលាម៉ោង១១និង០៥នាទីថ្ងៃដ៍ដែល ជនរងគ្រោះឈ្មោះលី សីហាបានដើរទៅយកអន្ទាជណ្តើរដែកដើម្បីដាក់ឡើងទៅលើដំបូលផ្ទះ ជួនពេលនោះអន្ទាជណ្តើរដែកនោះបានដាក់ចំទៅលើខ្សែរភ្លើងដែលនៅខាងក្រោមផ្ទះបណ្តាលអោយដាច់ខ្សែរភ្លើងឆក់ជនរងគ្រោះតែម្តង។ បន្ទាប់មកត្រូវបានក្រុមគ្រួសារដឹកជនរងគ្រោយកទៅព្យាបាលនៅផ្ទះពេទ្យផ្សារត្រពាំងព្រាយ សង្កាត់ពញាពន់ ប៉ុន្តែតែពេលនោះជនរងគ្រោះ បានស្លាប់តែម្តង។

សាកសពត្រូវបានក្រុមគ្រួសារដឹកយកមកធ្វើបុណ្យគេហដ្ឋានតាមប្រពៃណី៕