ម៉ូតូពីរគ្រឿង ប្រលះគ្នាលើបណ្តោយផ្លូវជាតិលេខ៥ បណ្តាលឲ្យរបួសធ្ងន់ម្នាក់ និងរបួសស្រាលម្នាក់

កំពង់ឆ្នាំង÷ នៅថ្ងៃសៅរ៍ ៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៨.១០នាទីនៅចំណុចមុខបឹងពោធិ៍លើផ្លូវជាតិលេខ ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦២- ៦៣ ភូមិសូរ្យវង្ស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1W 3194 អ្នកបើកបរឈ្មោះ សុឹម វន ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែររស់នៅ ភូមិបន្ទាយមាស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បើកបរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង ។
ពេលមកដល់ចំណុចខាងលើក៏បានបើកឡើងវ៉ារថយន្តមួយគ្រឿងដែលនៅពីមុខក៏ជ្រុលចង្កូតទៅបុកនិងម៉ូតូម៉ាកហុងដា C125 ពណ៍ ខ្មៅពាក់ផ្លាកលេខ កំពង់ឆ្នាំង 1G 5805 អ្នកបើកបរឈ្មោះ ស្រេង មករា ភេទ ប្រុសអាយុ ៣៤ ឆ្នាំ ជនជាតិខ្មែររស់នៅ ភូមិសំរោង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលកំពុងបើកបរពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូងក្នុងដំណើរច្រាស់ទិសគ្នា ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍របួសមនុស្ស ០២នាក់ របួសធ្ងន់ម្នាក់ និងខូចម៉ូតូ០២គ្រឿង ខូចធ្ងន់០១គ្រឿង ។ វត្ថុតាងត្រូវបានកម្លាំងជំនាញចាប់យកមករក្សទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច៕